ស្លាប់បានសម្រេចនៅក្នុងមន្ទីពេទ្យបង្អែកជយ័ជំនះក្រុងតាខ្មៅ

175

ស្ត្រីម្នាក់បានស្លាប់បន្ទាប់ពីលេបថ្នាំងងុយដេកចំនួន៣០ គ្រាប់ហើយអ្នកជិកខាងបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកជយ័ជំនះក្រុងតាខ្មៅខណដោយគ្រូពេទ្យមិនយកចិត្តទុកដាក់ទៅលើអ្នកជំងឺបណ្តាលអោយស្លាប់។ លោកវែង ផល្លា ដែលជាស្វាមុីរបស់ស្ត្រីសពរងគ្រោះបាន និយាយថាមកពីគ្រូពេទ្យមិនយកចិត្តទុកដាក់ទើបអ្នកជំងឺជាភរិយារបស់គាត់ស្លាប់ ហើយសំណូមពរឱ្យគ្រូពេទ្យមានក្រមសីលធម៌ និងគោរពវិជ្ជាជីវៈ ។លោកបាននិយាយបន្តថា ភរិយារបស់ខ្លួនដែល ស្លាប់នេះ ឈ្មោះ ហេង មួយគា អាយុ១៩ឆ្នាំ មានកូនស្រីម្នាក់អាយុ១ខួបកន្លះ និងមានទីលំ នៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ លោកថា ប្រពន្ធរបស់លោកស្លាប់ដោយសារលេបថ្នាំងងុយដេកអស់ ចំនួន៣០គ្រាប់ ហើយបើសិនជាគ្រូពេទ្យមានការយកចិត្តទុកដាក់ព្យាបាលវិញនោះ ភរិយារបស់ខ្លួនមិនស្លាប់នោះទេ ។

Capture

លោកក៏បានប្រាប់ដែរថា ភរិយារបស់ខ្លួន បានលេបថ្នាំនៅម៉ោងប្រមាណ២និង៣០នាទីរ សៀល ថ្ងៃទី១៣ មិថុនា ២០១៧ បន្ទាប់ពីមានបញ្ហានៅក្នុងគ្រួសារបន្តិចបន្តួច ហើយក្រោ យពីដឹង លោកក៏ប្រញ៉ាប់ដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យជ័យជំនះ ក្នុងក្រុងតាខ្មៅ ខេត្ត កណ្តាល។ ពេលមកដល់ គ្រូពេទ្យបានជួយលាងក្រពះ និងដាក់ស៊ីរ៉ូមឱ្យ ហើយប្រាប់ថា មិនអីទេអាចជួយសង្គ្រោះបាន ព្រោះបានសំអាតក្រពះរួចរាល់ហើយ ដោយបារម្ភពីប្រពន្ធលោកនិងសាច់ញាតិ តែងទៅសួរគ្រូពេទ្យជារើយៗ ហើយពេទ្យតបថា មិនមានបញ្ហាអ្វីទេរ ហូតដែរ។ រហូតដល់ម៉ោងប្រមាណ៧និង៣០យប់ នៅពេលដែលភរិយា ធ្វើទុក្ខលោកបានរ ត់ទៅហៅគ្រូពេទ្យរហូត៤លើកទើបមកមើល ភ័យពេកលោកក៏ស្នើរសុំឱ្យគ្រូពេទ្យដាក់អុកស៊ីសែនឱ្យ ប៉ុន្តែ គ្រូពេទ្យនៅតែនិយាយថាមិនអីដដែល និងប្រាប់ថា បើធ្ងន់ធ្ងរគ្មានលទ្ធភា ពនឹងបញ្ជូនទៅពេទ្យនៅភ្នំពេញហើយ។ ធ្វើឱ្យលោកនិងសាច់ញាតិមានទំនុកចិត្ត ហើយនៅខណៈភរិយាត្រដរខ្យល់ ខំរត់ទៅ ហៅពេទ្យ បែរជាគ្រូពេទ្យស្តីឱ្យថា ចាំបាច់ស្រែកឡូឡា ធ្វើអ្វី និងឃើញបុគ្គលិកម្នាក់មកពិនិត្យរួចដើរចេញទៅវិញ ដោយមិនប្រាប់សូម្បីតែ១មាត់ថា ប្រពន្ធលោកស្លាប់នោះទេ។ ស្វាមីរូបនេះ បានប្រាប់ ថា លុះដល់ម៉ោង ៨និង៣០នាទីភរិយាលោក ក៏ត្រខ្សល់ស្លាប់ទៅ ហើយលោកពិតជាខកចិត្តយ៉ាងខ្លាំង ហើយនិយាយថា បើគ្រូពេទ្យខ្នះខ្នែងប្រពន្ធខ្លួនមិនស្លាប់នោះទេ ហើយក៏សូមសំណូមពរឱ្យគ្រូពេទ្យទាំងឡាយពិសេស នៅមន្ទីរពេទ្យជ័យជំនះនេះ មានក្រមសិលធម៌ និងគោរពវិជ្ជាជីវៈរបស់ខ្លួនផង។ អ្នកស្រី ស៊ីមន អ្នកកំដរអ្នកជំងឺនៅក្នុងបន្ទប់លេខ៣ជាមួយគ្នា បានប្រាប់ថា គាត់ឃើ ញតែក្រុមគ្រួសាររត់ទៅហៅពេទ្យ ហើយគ្រូពេទ្យតែងឆ្លើយថាមិនមានបញ្ហាអ្វីនោះទេ បើមានបញ្ហាគឺបញ្ជូនហើយមិនទុកទេ។

ca

ទាក់ទិននឹងការចោទ ប្រកាន់នេះ លោក វេជ្ជបណ្ឌិត លី មករា អនុប្រធានមន្ទីរពេ ទ្យជ័យជំនះ និងជាប្រធានក្រុមបច្ចេកទេសផងនោះ បានពន្យល់ថា មិនមែនជាកំហុសរប ស់គ្រូពេទ្យមិនយកចិត្តទុកដាក់នោះទេ ប៉ុន្តែ មកពីស្ថានភាពអ្នកជំងឺធ្ងន់ធ្ងរពេកទៅហើយ ដោយសារថ្នាំបាន ជ្រាបចូលក្នុងសារពាង្គកាយពេញអស់ទៅហើយ។ លោកបន្តថា ធម្មតា ថ្នាំ បើយើងលេបចូលទាល់តែ៤៥នាទី ទើបវាជ្រាបចូលក្នុងសារីរាង្គកាយយើង ហើយអ្នក ស្លាប់មានបំណងសម្លាប់ខ្លួនទៅហើយ ដូច្នេះ ចំនួនថ្នាំដែលគាត់លេបអាចច្រើនជាងនេះ ហើយពេលវេលាក៏អាចយូរជាងនេះ ហើយការដែលលាងក្រពះគឺអាចសំអាតតែគ្រាប់ថ្នាំប៉ុណ្ណោះ ប៉ុន្តែ ដល់ថ្នាំរលាយជ្រាបចូលក្នុងសសៃរឈាម បេះដូង និងប្រព័ន្ធប្រាសាទអស់ ទៅហើយ ហើយថ្នាំដែលអ្នកស្លាប់លេបនេះ ជាប្រភេទថ្នាំរំងាប់អារម្មណ៍សម្រាប់អ្នកមានបញ្ហាផ្លូវចិត្ត។ ចំណែកលោក ម៉េង រិទ្ធី ប្រធានមន្ទីពេទ្យ បានប្រាប់តាមទូរសព្ទ័ថា លោកគ្មានពេលមកបកស្រាយនោះទេដោយរវល់សរសេរបាយការណ៍អំពីករណីនេះជម្រាបជូនទៅដល់ថ្នាក់ខេត្តនឹងរដ្ឋមន្ត្រីក្នុងកិច្ចការនេះ។ ក្រោយពីស្តាប់ការពន្យល់និងជជែកគ្នាអស់ជាច្រើនម៉ោង នៅម៉ោង១២និង៣០រំលងអធ្រាតឈានចូលថ្ងៃទី១៤ មិថុនា ក្រុមគ្រួសារក៏សម្រេចដឹកសពចេញធ្វើបុណ្យនៅឯស្រុកស្នួល ខេត្តក្រចេះ ហើយមន្ទីរពេទ្យបានជួយដឹកសព និងចូលរួមរំលែកទុក្ខចំនួន២០០ដុល្លារ៕

Comments

comments