លោក នុត សុខុម ត្រូវបានរដ្ឋសភាបោះឆ្នោតឱ្យធ្វើជា អនុប្រធាន គ.ជ.ប, លោក ហ៊ែល សារ៉ាត់ និង លោក ឌឹម សុវណ្ណារុំ ធ្វើជាសមាជិក

111

(ភ្នំពេញ)៖ ទីបំផុត រដ្ឋសភាបានបោះឆ្នោតរួចហើយ សម្រាប់អនុប្រធាន និងសមាជិក គ.ជ.ប ថ្មី ដែលត្រូវជំនួសតំណែង អនុប្រធាន និងសមាជិក គ.ជ.ប ៣រូប ដែលបានលាលែងពីតំណែង។ លោក នុត សុខុម ត្រូវបានរដ្ឋសភាបោះឆ្នោតឱ្យធ្វើជា អនុប្រធានគ.ជ.ប ចំណែកលោក ហ៊ែល សារ៉ាត់ និង លោក ឌឹម សុវណ្ណារុំ បានជាប់ជាសមាជិកគ.ជ.ប។

ការបោះឆ្នោតជ្រើសរើសអនុប្រធាន និងសមាជិកគ.ជ.បថ្មីទាំង៣រូបនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភា នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានសមាជិកចាស់ និងថ្មីរបស់រដ្ឋសភា ១០២រូបចូលរួម៕

Comments

comments