ទស្សនៈអនាមិក៖ ទូរទស្សន៍ព្រះអាទិត្យគិតសាច់គោមុនៗគិតសាច់ការណ៍ក្រោយ?

267

ប្រជាពលរដ្ឋ និងសកម្មជនរបស់ខ្លួនមួយចំនួនដែលបានចូលលុយចូលកាក់ អង្គុយរង់ចាំឡើងផ្សារភ្នែករហូតមកទល់ពេលនេះ នៅតែមិនទាន់ដឹងថានៅពេលណាទូរទស្សន៍ព្រះអាទិត្យបើកដំណើរការដែរ។ ពីមុនបក្សប្រឆាំងចោទថា រដ្ឋាភិបាលរិតត្បិត ព្រោះខ្លួនមិនទាន់ទទួលបានអាជ្ញាប័ណ្ណដំណើរការស្ថានីយទូរទស្សន៍ និងមិនផ្តល់ប្រេកង់ (ប៉ុស្តិ៍ទូរទស្សន៍) ឱ្យខ្លួន ប៉ុន្តែដល់ពេលទទួលបានហើយ បែរជាមិនទាន់ចេញទៅវិញ ទើបមានការលើកឡើងថាគិតសាច់គោមុនគិតសាច់ការហើយមើលទៅ!?

18835431_189872154870090_81298514_n

រហូតមកទល់ពេលនេះ គឺមានរយៈពេលជាង៣ឆ្នាំមកហើយ ដែលដំណឹងនៃការបង្កើតស្ថានីយទូរទស្សន៍នេះត្រូវបានផ្សព្វផ្សាយ ហើយបក្សប្រឆាំងបានយកលេសនេះដើម្បីរៃអង្គាសថវិកាពីប្រជាពលរដ្ឋបានប្រមាណជាង៧សែនដុល្លារអាម៉េរិក។ ពេលរាស្ត្រសួរថា តើទូរទស្សន៍នេះដំណើរការ នៅពេលណា មេបក្សប្រឆាំង និងមន្ត្រីឡេមឡើមមួយចំនួនប្រកាសថា នឹងចេញនៅដើមឆ្នាំ២០១៥ មួយរយៈក្រោយមកថានឹងចេញនៅចុងឆ្នាំ ២០១៥ ក្រោយមកថាដើមឆ្នាំ ២០១៦ ហើយតែងតែរកលេសនេះលេសនោះមកពន្យល់អំពីការមិនដំណើរការនេះ។ ចាំមើលពីមួយឆ្នាំទៅមួយឆ្នាំនៅតែមិនឃើញ ឥឡូវដល់ឆ្នាំ ២០១៧ ទៅហើយ អ្នករង់ចាំនៅតែរង់ចាំមើលទូរទស្សន៍ព្រះអាទិត្យ ឯអ្នកខ្លះទៀតក៏ភ្លេចបាត់ទៅហើយ និងអ្នកខ្លះទៀតថា បើជ្រុលតែចាញ់បោកបក្ស ប្រឆាំងទៅហើយ ឱ្យលុយគេយកទៅចែកគ្នាក៏ចែកទៅចុះ។

18835087_189872164870089_1356393135_n

តាមពិតមូលនិធិទូរទស្សន៍ព្រះអាទិត្យ គឺគ្រាន់តែដើម្បីសង្គ្រោះហោប៉ៅរបស់មន្ត្រីមួយចំនួនប៉ុណ្ណោះ ព្រោះតាមបទពិសោធ ការដំឡើងស្ថានីយ៍ទូរទស្សន៍មួយឱ្យដើរបាន ត្រូវចំណាយថវិកាយ៉ាងហោចជិត៥លានដុល្លារដែរ សម្រាប់ទិញដីសង់ស្ថានីយ៍ សម្ភារៈ បុគ្គលិក និងថ្លៃនៃដំណើរការផ្សេងៗ។ នេះមិនទាន់គិតថាតើទូរទស្សន៍ នេះដំណើរការហើយមាននិរន្តរភាពដែរឬអត់? អីចឹងបានថា បក្សប្រឆាំងគិតសាច់គោមុន តែ មិនបានគិតសាច់ការទេ! ។ បើធ្វើមិនកើត គួរចែកលុយដែលប្រមូលបានទៅឱ្យប្រជាជនវិញទៅ ព្រោះមានវិក្កយបត្រ តើ។ តែវិក្កយបត្រខ្លះគ្មានសាច់ប្រាក់ទេ គឺគ្រាន់តែចេញដើម្បីផ្សាយពាណិជ្ជកម្មតែប៉ុណ្ណោះ៕

Comments

comments