មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ផ្តថល់វិកានិងសំភារៈមួយចំនួន ជូនដល់មន្រ្តីមានជម្ងឺប្រចាំកាយ

175

ខេត្តព្រះសីហនុ៖ នាម៉ោង១០និង០០នាទីព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ ឯឧ ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីអាវុធហត្ថចំនួន២០រូប ចុះសាកសួរសុខទុក្ខមន្ត្រីអាវុធហត្ថចំនួន០២រូប គឺលោកវ-ទោ ឆាយ វិន និងលោក វ-ទោ ពុធ សារិន ដែលមានជំងឺប្រចាំកាយកំពុងសំរាកព្យាបាលនៅនិងគេហដ្ឋានផ្ទាល់ ក្នុងនោះដែរឯឧ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ក៌បានពាំនាំមតិផ្តាំផ្ងើរសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៌ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អោយនាយអាវុធហត្ថទាំងពីររូបត្រូវខិតខំថែរក្សាសុខភាពខ្លួនឯងទៅតាមវេជ្ជបញ្ជា ដើម្បីឆាប់បានជាសះស្បើយហើយវិលត្រទ្បប់ទៅបំពេញការងារជូនអង្គភាពវិញ ។

បន្ទាប់ពីនោះឯឧ មេបញ្ជាការខេត្តបានប្រគល់ជូននូវថវិការសប្បុរសធម៌ពីបងប្អូនក្នុងអង្គភាពអាវុធហត្ថខេត្តព្រះសីហនុជូនទៅគ្រួសារអ្នកជំងឺ ដែលក្នុងម្នាក់ៗទទួលបាន ថវិការ ៣០០០០០០៛ បីលានរៀល ព្រមទាំងគ្រឿងឧបភោគ និងបរិភោគមួយចំនួនធំទៀតផងដែរ ។ ឆ្លៀតឱកាសនោះដែរ ឯឧមេបញ្ជាការក៏បានចុះទៅត្រួតពិនិត្យ នូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗរបស់អាវុធហត្ថស្នាក់ការទំនប់រលក ពីស្នាដៃសំរេចបានពីការកសាងអង្គភាពសំរាប់តំរូវការនិងសំរាប់បំពេញការងារជូនពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ៕ ដោយ ដាវ៉ុន

 

Comments

comments