កម្ពុជា-ចិន ផ្តោតលើកិច្ចសហការផ្នែកទេសចរណ៍ និងជើងហោះហើរត្រង់ពី Gansu មកកម្ពុជា

162

នៅថ្ងៃទីចន្ទកន្លងទៅនេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ក្នុងនាមភ្ញៀវកិត្តិយសក្នុងពិធីបុណ្យ 7th Dunhuang Tour on Silk Road International Tourism Festival បានដឹកនាំប្រតិភូនៃប្រទេសក្នុងតំបន់វិថីសូត្រ ចូលជួបសម្តែងការគួរសមជាមួយ លោក Lin Duo លេខាបក្សខេត្ត Gansu ដោយមានការចូលរួមពី តំណាង CNTA (រដ្ឋបាលទេសចរណ៍ជាតិរបស់ចិន) និងអង្គការ UNWTO។ លោក ថោង ខុន រដ្ឋមន្រ្តីក៏បានជួបពិភាក្សាទ្វេភាគីជាមួយ លោក Tang Renjian អភិបាលខេត្ត Gansu ដោយផ្តោតលើការជម្រុញកិច្ច សហការផ្នែកទេសចរណ៍ និងការតភ្ជាប់ជើងហោះហើរត្រង់ពី Gansu មកកម្ពុជា។ សូមបញ្ជាក់ផងដែរថា ក្នុងរយ:ពេល៤ខែ ដើមឆ្នាំ២០១៧នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ១.៩ លាននាក់ ក្នុងកំណើន១២% ក្នុងនោះទេសចរចិន មានចំនួនជាង ៣៦ម៉ឺននាក់ ក្នុងកំណើន ៣១.៣% ឈរលំដាប់ទី១ នៃទីផ្សារធំៗទាំង១០៕ ដោយ ដាវ៉ុន

Comments

comments