ឃាត់ខ្លួនបុរសម្នាក់ ពីបទលាក់ទុកអាវុធវែង៣ដើម និងថ្នាំញៀន១៥គ្រាប់ បញ្ជូនទៅតុលាការ

215

បន្ទាយមានជ័យ : កាលពីថ្ងៃទីថ្ងៃទី២១ មិថុនា ២០១៧ សមត្តកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌខេត្តបន្ទាយមានជ័យ បានធ្វើការឃាត់ខ្លួនបុរសម្នាក់មានពាក់ពន្ធ និងការកាន់កាប់ និងរក្សាទុកអាវុធវែង៣ដើមដោយខុសច្បាប់ ។

ជនសង្ស័យឈ្មោះ ស៊ុន យ៉ុង អាយុ៥៤ឆ្នាំ មានមុខរបរធ្វើចំការ រស់នៅភូមិអូរកាច់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ វត្ថុតាងដកហូតបាន មាន អាវុធ៣ដើមដែលសមត្តកិច្ចបានដកហូតមានCK១ដើម AK៤៧(អាកាស្វាយបត់)២ដើម និងដកហូតថ្នាំញៀនចំនួន ១៥ គ្រាប់ ប្រភេទ(WY) ។ក្រោយពីឃាត់ខ្លួនសមត្តកិច្ច បានកសាងសំណុំរឿង បញ្ជូនបុរសជាប់សង្ស័យកាន់កាប់ និងរក្សាទុកអាវុធខុសច្បាប់ ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនិតិវិធី ៕  

Comments

comments