ជំងឺ​រលាក​ថ្លើម​រ៉ាំ​រ៉ៃ គឺជា​ការ​រលាក​រយៈពេល​យូរ ដែល​ភាគច្រើន គឺ​មិន​មាន​រោគ​សញ្ញា​ឲ្យ​អ្នកជំងឺ​បានដឹង​ខ្លួន​ជា​មុន​ទេ។ យូរ​ទៅ​ជំងឺ​នេះ​វិ​វ​ឌ្ឍ​ទៅ​ជា​ជំងឺ​រលាក​ថ្លើម​ធ្ងន់ អាច​បង្ក​ឲ្យ​កើតជា​ជំងឺមហារីក។

39


ជំងឺ​រលាក​ថ្លើម​រ៉ាំ​រ៉ៃ គឺជា​ការ​រលាក​រយៈពេល​យូរ ដែល​ភាគច្រើន គឺ​មិន​មាន​រោគ​សញ្ញា​ឲ្យ​អ្នកជំងឺ​បានដឹង​ខ្លួន​ជា​មុន​ទេ ។ យូរ​ទៅ​ជំងឺ​នេះ​វិ​វ​ឌ្ឍ​ទៅ​ជា​ជំងឺ​រលាក​ថ្លើម​ធ្ងន់ អាច​បង្ក​ឲ្យ​កើតជា​ជំងឺមហារីក ។

ជំងឺ​រលាក​ថ្លើម ចែក​ចេញ​ជា​២​ដំណាក់កាល​ដូច​ជា​៖
-​ដំណាក់កាល​ទី​១៖ គឺជា​ការ​រលាក​ថ្លើម​ស្រាល វា​ជា​ដំណាក់​កាលដែល​អាច​វិ​វ​ឌ្ឍ​ទៅ​ជា​ជំងឺ​ខ្សោយ​ថ្លើម និង​អាច​ស្តែង​ចេញ​តាម​រោគ​សញ្ញា​មួយ​ចំនួន​ដូច​ជា ក្តៅខ្លួន ឈឺ​សាច់ដុំ ឈឺ​ក្នុង​ពោះ ត្រង់​ឆ្អឹងជំនីរ​ខាងស្តាំ ក្អួត រាក អស់កម្លាំង និង​អាច​មាន​លឿង​កើត​នៅ​លើ​ស្បែក​និង​ភ្នែក ។

-​ដំណាក់កាល​ទី​២៖ គឺជា​ការ​លាក​ថ្លើម​រយៈពេល​យូរ ដែល​ភាគច្រើន​គឺ​មិន​មាន​រោគ​សញ្ញា​ឲ្យ​អ្នកជំងឺ​បានដឹង​ជា​មុន យូរ​ៗ​ទៅ​ជំងឺ​អាច​វិ​វ​ឌ្ឍ​ទៅ​ជា​ជំងឺ​ក្រិន​ថ្លើម មហារីក​ថ្លើម​ទើប​លេច​ចេញ​រោគ​សញ្ញា ។ ចំពោះ​មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ជំងឺ​រលាក​ថ្លើម​រ៉ាំ​រ៉ៃ​នេះ​មាន​ដូច​ជា​៖

-​អ្នកជំងឺ​ធ្លាប់​កើត​មាន​ជំងឺ​រលាក​ថ្លើម​ប្រភេទ B C និង​D ជំងឺ​ទាំងនេះ​អាច​បណ្តាល​ឲ្យ​លោក​អ្នកមាន​ជំងឺ​រលាក​ថ្លើម​រ៉ាំ​រ៉ៃ ។
-​ការ​ទទួលទាន​ស្រា បារី​លើស​កម្រិត ។
-​ការ​ប្រើប្រាស់​ថ្នាំ​មួយ​ចំនួន ។
-​ស្ទះ​ទឹកប្រមាត់ ។
-​បំ​លែង​សារធាតុ​ខ្លាញ់​ខុស​ប្រក្រតី ។
-​បណ្តាល​មក​ពី​វីរុស និង​បាក់តេរី ។
-​បរិភោគ​ចំណីអាហារ​ដែល​ចម្លងរោគ ។
-​ទទួល​ការ​ប្តូរ​សរីរាង្គ​ណាមួយ ។
-​ការ​សាក់​សាច់ ។
-​កត្តា​ដំណពូជ​ជាដើម ។

ថ្លើម​មាន ៦ ប្រភេទ​គឺ A , B , C ,D , E និង F  ។ ជំងឺ​រលាក​ថ្លើម​ធ្ងន់​ជាងគេ​គឺ B និង C ធ្វើ​ឲ្យ​ថ្លើម​ខូចខាត​កើតជា​ជំងឺ​រ៉ាំរ៉ៃ និង​វិ​វ​ឌ្ឍ​ទៅ​រក ក្រិន​ថ្លើម និង​មហារីក ។

ជំងឺ​រលាក​ប្រភេទ C គឺ​ការ​ឆ្លង​តាម​រយៈ​ការ​រួម​ភេទ និង​ឆ្លង​តាម​ម្តាយ​ទៅ​កូន ។ ចំពោះ​ជំងឺថ្លើម​ប្រភេទ B វិញ ការ​ឆ្លង​ពី​ម្តាយ​ទៅ​កូន គឺ​វា​តិចតួច​ជាង​ប្រភេទ C ហើយ​ដើម្បី​ការពារ​ជំងឺ​នេះ គឺ​ចៀសវាង​ការ​ប្រើប្រាស់​ម្ជុល​ជាមួយ​គ្នា​។  ចំពោះ​អ្នក​ម្តាយ​ដែល​សម្រាលកូន​នោះ គឺ​ត្រូវ​តែ​ការពារ​កូន ធ្វើ​ម៉េច​ឲ្យ​ចេញ​ឆ្ងាយ​ពី​ម្តាយ​ដើម្បី​ឲ្យ​ការ​ឆ្លង​នោះ​វា​មាន​កម្រិត​តិចតួច ។

ចំណែកឯ​ការ​រួម​ភេទ​វិញ​ការពារ​ដោយ​ការ​ប្រើប្រាស់​ស្រោមអនាម័យ ។

ដើម្បី​ការពារ​ជំងឺ​រលាក​ថ្លើម​វិ​វ​ឌ្ឍ​ទៅ​រក​សភាព​ធ្ងន់ ដែល​អាច​ឈាន​ទៅ​ដល់​ការ​កើត​មាន​ជំងឺមហារីក​នោះ លោក​អ្នក​គប្បី​តាមដាន​សុខភាព​ឲ្យ​បានជា​ប្រចាំ​ជាមួយ​គ្រូពេទ្យ​ជំនាញ​។  បើសិនជា​កើត​មាន​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ណាមួយ​គួរតែ​ព្យាបាល​ឲ្យ​ជា​សះស្បើយ ជា​ពិសេស​ការ​ប្រើប្រាស់​ថ្នាំ​មួយ​ចំនួន​ដែល​អាច​បណ្តាល​ឲ្យ​កើត​មាន​ជំងឺ​រលាក​ថ្លើម លោក​អ្នក​គួរតែ​ពិភាក្សា​ជាមួយ​គ្រួ​ពេទ្យ ៕

Comments

comments