អង្គុយ​ជាប់​លើស​ពី​១០​ម៉ោង ប្រឈម​នឹង​បញ្ហា​ធ្ងន់​ធ្ងរ​​ខ្លាំង​

65


នេះ​គឺជា​ការ​សិក្សា​ដំបូង​គេ​មួយ ដែល​បង្ហាញ​ថា ការ​អង្គុយ​សោះ​ក៏​ជាប់​ពាក់ព័ន្ធ​នឹង​ការ​កើត ជំងឺ​ក្រិន​រឹង​សរសៃឈាម​ក្នុង​បេះដូង​ដែរ ។ រាល់​ការ​បន្ថែម​ម៉ោង​លើ​ការ​អង្គុយ មួយៗ អាច​ធ្វើ​ឲ្យ​អ្នក​ប្រឈម​ខ្លាំង​នឹង​ការ​កក​រឹង​សរសៃឈាម​បេះដូង​រហូត​ដល់​១២​ភាគរយ​ឡើង​ទៅ ។

ការ​សិក្សា​មួយ​ដែល​បាន​ចុះ​ផ្សាយ​ក្នុង​សារព័ត៌មាន Journal of American College of Cardiology បាន​ឲ្យ​ដឹង​ថា ការ​កាត់​បន្ថយ​ពេលវេលា​នៃ​ការ​អង្គុយ​ជា​ប្រចាំ​ថ្ងៃ​ពី​១​ទៅ​២ ម៉ោង​ក្នុង​មួយ​ថ្ងៃ អាច​មាន​ឥទ្ធិពល​វិជ្ជមាន​ច្រើន​ដល់​សុខភាព​បេះដូង​សរសៃឈាម នា​ពេល​អនាគត ។ សម្រាប់​អ្នក​ដែល​ធ្វើការ​នៅ​តុ​ការិយាល័យ​ជាប់ គឺ​ទាមទារ​ឲ្យ​មានការ​អង្គុយ​ច្រើន​ម៉ោង​ណាស់​ក្នុង​មួយ​ថ្ងៃ ដូច្នេះ​ពួក​គេ​គួរតែ​ឧស្សាហ៍​សម្រាក​ច្រើន​បន្តិច​ទៅ។

ការ​ស្រាវជ្រាវ​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​កើនឡើង​លក្ខណៈ​ជំងឺ​ក្រិន​រឹង​សរសៃឈាម កាន់តែ​ខ្ពស់​បែប​នេះ ដោយសារ​តែ​ការ​កកកុញ​ជាតិ​កាល់ស្យូម ដែល​វា​ជា​យន្តការ​មួយ​នៃ​របៀប​រស់នៅ​បែប​ស៊ី​ដេក ឬ​អង្គុយ​ច្រើន​ជាង​ធ្វើការ ដូច្នេះ វា​អាច​បង្កើន​ការ​ប្រឈម​ខ្លាំង​នឹង​ជំងឺ​ក្រិន​រឹង​សរសៃឈាម​ខ្ពស់ ប៉ុន្តែ​ការ​ប្រឈម​នឹង​អាច​នឹង​ត្រូវ​បានការ​ការពារ​វិញ នៅ​ពេល​មានការ​ហាត់ប្រាណ​គ្រប់គ្រាន់ ឬ​ហាត់ប្រាណ​លើ​កម្រិត​ខ្លាំ​ក្លា ជា​មធ្យម​២៩​នាទី​ក្នុង​មួយ​ថ្ងៃ ៕

Comments

comments