ចិនបង្កើនកូតានាំចេញអង្ករពីកម្ពុជា៣០ម៉ឺនតោន

101

ភ្នំពេញៈ សហព័ន្ធស្រូវអង្ករកម្ពុជា បានសម្តែងនូវសេចក្តីរីករាយ និងអបអរសាទរចំពោះកម្ពុជានិងសាធារណៈរដ្ឋប្រជាមានិតចិនក្នុងការចុះហត្ថលេខាលើអនុស្សារៈស្តីពីពាណិជ្ជកម្ម ដោយសាធារណៈប្រជាមានិតចិននឹងនាំចូលអង្ករពីប្រទេសកម្ពុជាចំនួន៣០ម៉ឺនតោនក្នុងឆ្នាំ២០១៨នេះតទៅ។

ការចុះហត្ថលេខានៅថ្ងៃទី១១ខែមករានេះ ក្រោមវត្តមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង វត្តមាន លោក Li Keqiang នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិនបានធ្វើឡើងក្រោយបញ្ចប់កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (Mekong-Lancang) លើកទី២ ក្រោមមូលបទ “ទន្លេរបស់យើង ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកប ដោយចីរភាព”។
ការសន្យានាំចូលផលិតផលអង្ករពីប្រទេសកម្ពុជាដោយបង្កើនចំនួនកូតាជាបន្តបន្ទាប់ គឺជាឱកាសសម្រាប់ផលិតផលអង្ករកម្ពុជា ក្នុងការពង្រីកទីផ្សារទៅកាន់ប្រទេសដែលមានប្រជាជនច្រើនជាងគេក្នុងពិភពលោកមួយនេះ ហើយក៏ជាឱកាសបង្កើននូវជញ្ជីងពាណិជ្ជកម្មឲ្យកាន់តែប្រសើរសម្រាប់ផលិតផលនាំចេញ។

សូមជម្រាបផងដែរថា ក្នុងឆ្នាំ២០១៧ កន្លងទៅកម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារចិនជាង២១ម៉ឺនតោន ហើយ ចំនួនកូតាថ្មីសម្រាប់ឆ្នាំថ្មី២០១៨នេះ នឹងបង្កើនឱកាសដល់រោងម៉ាស៊ីន និងកសិករបស់កម្ពុជាបន្ថែមទៀត៕

Comments

comments