អីក៏ចិត្តធំម្លេស!!! ក្មេងប្រុសម្នាក់តូចចិត្តម្តាយវៃ២រំពាត់ ហើយទិញសាំងចាក់ដុតសម្លាប់ខ្លួន ស្លាប់យ៉ាងអាណោចអធម៌

189

ខេត្តសៀមរាប ៖ ក្មេងប្រុសចិត្តខ្លាំងម្នាក់ ត្រូវបានម្តាយវៃ២រំពាត់ ដោយសារមិនទៅរៀន បែរជាខឹងរហូតទិញសាំង រួចដុតសម្លាប់ខ្លួនឯង ឆេះស្លាប់យ៉ាងអាណោចអធម៌ កាលពី វេលាម៉ោង១០ និង៣០ នាទីព្រឹក្រឹក ថ្ងៃទី២៣ ខែមករា​ ឆ្នាំ២០១៨ម្សិលមិញ​ នៅចំណុច​ភូមិ​ដូនអែម​ ឃុំ​គោកដូង​​ ស្រុកអង្គរជុំ ខេត្តសៀមរាប។
សមត្ថកិច្ចបានឱ្យដឹងថា ក្មេងប្រុសដែលធ្វើអត្តឃាតមានឈ្មោះ គង់ ចា​ ភេទប្រុស​ អាយុ១៤ឆ្នាំ រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ។ ម្ដាយ​ឲ្យទៅរៀន​ គាត់​អត់ទៅរៀន​ បែរជាទៅស៊ីឈ្នួល​កាប់​ដំឡូង​ ពេលម្តាយដឹងថា អត់ទៅរៀនក៏ខឹង និងវាយ០២រំពាត់(ដើម​ដំឡូង) ។ ជនរងគ្រោះតូចចិត្តហើយខឹងម្តាយយ ក៍ទិញសាំងចាក់ស្រោច​លើខ្លូនហើយដុតបណ្តាលឲ្យឆេះស្លាប់តែម្ដង ៕

Comments

comments