ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចុះពិនិត្យមើលផ្លូវជាតិលេខ៤ បន្ទាប់ពីជំនន់ទឹកភ្លៀងលិចផ្លូវសាជាថ្មី

137

(ខេត្តព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០១៨នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល  រដ្ឋមន្ត្រីក្រសួងសាធារណះការនិងដឹកជញ្ជូន និងឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ព្រមទាំងឯកឧត្តម  វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានចុះពិនិត្យស្ថានភាពផ្លូវជាតិលេខ៤ត្រង់ចំណុចទទួលរងការជន់លិចដោយទឹកជំនន់ទឹកភ្លៀង នៅស្ពានស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។

សូមបញ្ជាក់ថា ព្រឹកថ្ងៃទី ២០ កក្កដា ២០១៨ នេះនៅចំណុចខាងកេីតស្ពានស្ទឹងសំរោង ស្ថានភាពទឹកបានឡេីង លិចថ្នល់ កំពស់ប្រមាណ ៣តឹក និងមានចំងាយប្រមាណ ៣០ម៉ែត្រ នៅលេីថ្នល់ ដែលជាហេតុធ្វើអោយរថយន្តធុនធំត្រូវបានហាមឃាត់ចរាចរណ៍លើដងផ្លូវនេះ ចំណែកឯរថយន្តទេសចរណ៍ធុនតូចអាចចរាចរណ៍បានធម្មតា ៕

Comments

comments