អ.ហ.ខេត្តព្រះសីហនុបញ្ជូនជនសង្ស័យ៥នាក់ពាក់ព័ន្ធគ្រឿងញៀនទៅសាលាដំបូងខេត្ត

275

(ព្រះសីហនុ)៖ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១៤ និង៣០នាទី ជនសង្ស័យចំនួន៥នាក់ ព្រមទាំងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ កសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តដោយ ពាក់ព័ន្ធករណី ជួញដូរគ្រឿងញៀនបង្រ្កាបបាន ២លើកផ្សេងគ្នា កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ នៅចំណុចក្រុម១៤ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។

មន្ត្រីកងរាជអាវុធហត្ថបានឲ្យដឹងថា សកម្មភាពចុះបង្ក្រាបលើកទី១ បានឃាត់ជនសង្ស័យម្នាក់ ឈ្មោះ ហង់ សុខុម ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំណើតស្រុកគីរីវង្ស ខេត្តតាកែវ ហើយបច្ចុប្បន្នស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។ ដកហូតវត្ថុតាងរួមមាន៖ ម្សៅសថ្លាចំនួន១០កញ្ចប់ ស្មើ០,៧៣ក្រាម (ទម្ងន់សុទ្ធ) ។

លើកទី២ ឃាត់ជនសង្ស័យបានចំនួន៤នាក់ រួមមាន៖ ឈ្មោះ ទួន សុវណ្ណាបាន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្រុកកំណើតភូមិអូរចំណា ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បច្ចុប្បន្នស្នាក់នៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ។ ឈ្មោះ តុល សុផល ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងភ្លើង ស្រុកកំណើតភូមិពង្រ ឃុំពង្រ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បច្ចុប្បន្នស្នាក់នៅក្នុងសង្កាត់៣ ក្រុងព្រះសីហនុ។ ឈ្មោះ សន វណ្ណះ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុបស្រុកកំណើត និងបច្ចុប្បន្នស្នាក់នៅភូមិ៣សង្កាត់២ ក្រុងព្រះសីហនុ។ ឈ្មោះ ទូច សុខលី ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំណើតភូមិតាពេជ្រ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្កាល។ បច្ចុប្បន្នស្នាក់នៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ដកហូតវត្ថុតាង ម្សៅសថ្លាចំនួន៣កញ្ចប់ស្មើ០,០៩ក្រាម(ទម្ងន់សុទ្ធ)៕

 

Comments

comments