ក្រសួងធនធានទឹកប្រកាសប្រាប់ពីស្ថានភាពកម្ពស់ទឹកជំនន់ថ្ងៃ០៦ ខែសីហា, ទឹកទន្លេបាសាក់កោះខែលលើសកម្រិតប្រុងប្រយ័ត្ន!

70

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រឹត្តិបត្រព័ត៌មាន និងការព្យាករណ៍ពីកម្ពស់ទឹក ប្រចាំថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨នេះ ក្នុងនោះទឹកតាមបណ្តាទន្លេនានាក្នុងព្រះរាជាណាចក្រកម្ពុជាមិនទាន់ឡើងដល់ចំណុចប្រុងប្រយ័ត្ន នៅឡើយទេដោយឡែក ទឹកទន្លេបាសាក់កោះខែល បានលើសកម្រិតប្រុងប្រយ័ត្នហើយ ។

ហើយការព្យាករណ៍នៅថ្ងៃស្អែកនឹងឡើងជាបន្តបន្ទាប់ទៀត ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋរស់នៅតាមដងទន្លេបាសាក់ កោះខែល សូមមេត្តាប្រុងប្រយ័ត្ន ជាពិសេសកូនក្មេងតូចៗ និងសត្វពាហនៈជាដើម ៕

សូមអានព្រឹត្តិបត្រព័ត៌មាន និងការព្យាករណ៍របស់ក្រសួងដូចខាងក្រោម៖

 

 

Comments

comments