លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ចាត់តំណាងនាំយកថវិកាបេឡាមរណៈសង្គ្រោះ ប្រគល់ជូនគ្រួសារសពជាសមាជិក សមាគម អតីតយុទ្ធជនកម្ពុជាក្រុងព្រះសីហនុ

19


(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ និងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី​០៦ ខែសីហា ឆ្នាំ២០១៨ បានចាត់តំណាងនាំយកថវិកា បេឡាមរណៈសង្គ្រោះ ប្រគល់ជូនគ្រួសារសពជាសមាជិកសមាគម អតីតយុទ្ធជនកម្ពុជាក្រុងព្រះសីហនុ ។

លោកវរសេនីយ៍ទោ ហ៊ត សីហា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ និងជាប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជាក្រុងព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានដឹកនាំ ក្រុមការងារគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាស្រុកខេត្ត បានចុះជួបដល់លំនៅដ្ឋាននៃសព សាកសួរសុខទុក្ខ និងនាំយកថវិកាបេឡាមរណៈសង្គ្រោះ នូវទឹកប្រាក់ចំនួន ៤.០០០.០០០៛ (បួនលានរៀល) ប្រគល់ជូនគ្រួសារសព ឈ្មោះ ខឹម ង៉ុយ ភេទ ប្រុស អាយុ ៥៦ឆ្នាំ ជាសមាជិកសមាគម អតីតយុទ្ធជនកម្ពុជាក្រុងព្រះសីហនុ ( យោធា ពិការដៃ ) ដែលទទួលមរណៈភាព កាលពីវេលាម៉ោង ០៦:០០នាទីព្រឹក ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨ ដោយរោគាពាធ ដល់លំនៅនៃសព ស្ថិតក្នុងក្រុមទី៣ ភូមិ២ សង្កាត់៤ ក្រុង-ខេត្ត ព្រះសីហនុ ៕

 

 

 

Comments

comments