សូមសសើរនគរបាលចរាចរណ៍ខេត្តព្រះសីហនុដើម្បីសុខសុវត្ថិភាពប្រជាពលរដ្ឋចុះឆែកឆេរចាប់អ្នកបើកបរជាជនជាតិចិនជាច្រើនទាំងភ្លៀង

350

(ព្រះសីហនុ)៖ ថ្ងៃទី ៦ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១៧:០០នាទីល្ងាច កំលាំងការិយាល័យគ្រប់គ្រង់អាវុធជាតិផ្ទុះ ក្រោមការបញ្ជានិងដឹកនាំផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានសហការជាមួយកម្លាំងជំនាញពាក់ព័ន្ធ ចុះឆែកឆេរ​អាវុធជាតិផ្ទុះ​ និ​ ងរឹតបណ្តឹង​ការ​អនុវត្ត​ច្បាប់ចរាចរណ៍ផ្លូវគោក នៅរង្វង់មូលតោ២ ស្ថិតក្នុងសង្កាត់លេខ៤​ ក្រុង-ខេត្តព្រះសីហនុ។

ជាលទ្ធផលបាន​ត្រួត​ពិនិត្យ​រថយន្តចំនួន ៧៨​គ្រឿង​ ពុំបាន​រកឃើញអាវុធជាតិផ្ទុះ​ឡើយ​ តែ​បាន​ឃាត់​រថយន្ត​ដែល​បើក​បរ​ដោយ​ជនជាតិ​ចិន​ ចំនួន ៩គ្រឿង​ គ្មានប័ណ្ណបើកបរក្នុងនោះរួមមាន៖ ១-រថយន្ត​ម៉ាក​ HIGH LANDER ពណ៌ស ពាក់ផ្លាកលេខ​ភ្នំពេញ​2AH-4686 ។ ២-រថយន្ត​ម៉ាក ALPHARD ពណ៌ស ពាក់ផ្លាកលេខ​ភ្នំពេញ​2AX-1099 ។ ៣-រថយន្ត​ម៉ាក​ HYUNDAI ពណ៌​ទឹកប្រាក់ ពាក់ផ្លាកលេខ​ព្រះសីហនុ2B-8098 ។ ៤-រថយន្ត​ម៉ាក​ LEXUS RX300 ពណ៌​ខ្មៅ ពាក់ផ្លាកលេខ​ភ្នំពេញ2B-1926 ។ ៥-រថយន្ត​ម៉ាក​ LEXUS RX300 ពណ៌ទឹកមាស ពាក់ផ្លាកលេខ​ព្រះសីហនុ2A-2303 ។ ៦-រថយន្ត​ម៉ាក​ TRITON ពណ៌​ប្រផេះក្រម៉ៅ ពាក់ផ្លាកលេខ​ភ្នំពេញ2K- 3406 ។ ៧-រថយន្ត​ម៉ាក​ HIGH LANDER ពណ៌ស ពាក់ផ្លាកលេខ​ភ្នំពេញ​2AH-1092 ។ ៨-រថយន្ត​ម៉ាក​ NISSAN ពណ៌សទឹកប្រាក់ ពាក់ផ្លាកលេខ​ភ្នំពេញ​2X-3118 ។ ៩-រថយន្ត​ម៉ាក​ LEXUS​ RX​300 ពណ៌​ទឹកមាស ពាក់ផ្លាកលេខ​ភ្នំពេញ​2Q-1021 ។
រថយន្ត​ទាំងអស់​បាន​យកមក​រក្សាទុក​ នៅការិយាល័យ​នគរបាល​ចរាចរណ៍ផ្លូវគោក ដើម្បីចាត់​ការ​តាមនីតិវិធី។

Comments

comments