អភិបាលខេត្តព្រះសីហនុកោះប្រជុំជាបន្ទាន់ជាមួយស្ថាប័នពាក់ព័ន្ធដើម្បីដោះស្រាយកង្វល់ប្រជាពលរដ្ឋក្នុងខេត្ត

1428

(ព្រះសីហនុ)៖ នាព្រឹកថ្ងៃទី៧​ ខែសីហា​ ឆ្នាំ២០១៨​ លោក យន្ត​ មីន អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាព ខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំបន្ទាប់មួយដើម្បូដោះស្រាយពីបញ្ហាកង្វល់របស់ប្រជាពលរដ្ឋក្នុងខេត្តជាមួយប្រធានមន្ទីរ អង្គភាពនានាក្នុងខេត្ត ។ ក្នុងកិច្ចប្រជុំនោះ​គណៈបញ្ជាការឯកភាពខេត្តបានដាក់វិធានកា​រ​ និង​ ជម្រុញមន្ត្រីជំនាញពាក់ព័ន្ធ តាមអង្គភាពត្រូវរួមគ្នា ដោះស្រាយបញ្ហាចំពោះមុខ​ បន្ទាប់ពីមានការត្អូញត្អែពីប្រជាពលរដ្ឋ​នាពេលបច្ចុប្បន្ននេះ។​

បញ្ហាដែលត្រូវរួមគ្នាដោះស្រាយទាំងនោះមាន៖១​.​ បញ្ហាសណ្តាប់ធ្នាប់តាមដងផ្លូវ​ (ការរំលោភចំណីផ្លូវ) ។ ២​. ការមិនអនុញ្ញាត អោយជនបរទេសបើកបរដោយគ្មានការអនុញ្ញាត ការបើកបរលឿន ចតរថយន្តគ្មានសណ្តាប់ធ្នាប់ ការដើរដោះអាវ ឡូឡា ច្រងេងច្រង៉ាងរបស់ជនជាតិចិន​នៅតាមដងផ្លូវ ។ ៣​.​ការត្រួតពិនិត្យអាជីវកម្មលក់ដូរ និងការធ្វើការងារ របស់ជនបរទេស នៅតាមសណ្ឋាគារ ផ្ទះសំណាក់ កាស៊ីណូ ការដ្ឋានសំណង់ ។ ៤​. ការពិនិត្យរថយន្តធំៗចូលក្រុង​ ដែលនាំអោយកកស្ទះ ចរាចរណ៏​ និងខូចផ្លូវក្នុងក្រុង ។ ៥​.ការត្រួតពិនិត្យអនាម័យក្រុង​ និងការចាត់វិធានការចំពោះក្រុមជនខឹលខូច​ ដែលដើកាប់ព្រៃ យ៉ាងអនាធិបតេយ្យ ។

បញ្ហាអស់ទាំងនេះត្រូវបានលោក យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ស្នើដល់មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ទាំងអស់​ ត្រូវរួមគ្នាពិនិត្យដោះស្រាយអោយមានប្រសិទ្ធភាពដោយយកច្បាប់ជាគោល និងបានរំលឹកបន្ថែម ថា ”កុំរុញអោយខ្លោច រោចអោយឆៅ” ។

ជុំវិញបញ្ហាខាងលើនេះប្រជាពលរដ្ឋនៅខេត្តព្រះសីហនុសង្ឃឹមយ៉ាងមុតមាំថា ស្ថាប័នជំនាញពាក់ព័ន្ធទាំងអស់ រួមនឹង លោកអភិបាលខេត្ត នឹងធ្វើការដោះស្រាយពីកង្វល់របស់ប្រជាពលរដ្ឋអោយបានប្រសើរឡើង ដើម្បីអោយប្រជាពលរដ្ឋ មានការពេញចិត្តលើការដឹកនាំរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ហើយក៏ ស្របតាមអនុសាសន៍របស់ សម្តេចតេជោ ដែលបានណែនាំអោយ មន្រ្តីទាំងអស់ត្រលប់ទៅកាន់មូលដ្ឋានខិតខំធ្វើការទ្វេរឡើង ទៀតអោយស្របតាម ការពេញចិត្តរបស់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឈ្នះយ៉ាង ភ្លុកទឹកភ្លុកដីកាលពីពេលកន្លងទៅនេះ ៕

 

Comments

comments