លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកសត្វអណ្តើកចំនួន៥ក្បាល ទៅព្រលែងក្នុងព្រែកធម្មជាតិវិញ (VIDEO INSIDE)

267

(ព្រះសីហនុ)៖ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨នេះ លោកឧកញ៉ាទៀ វិចិត្រ បាននាំយកសត្វអណ្តើកចំនួន៥ក្បាល ទៅព្រលែង នៅព្រែកធម្មជាតិដើម្បីអោយសត្វអណ្តើកទាំងអស់នេះ រស់រានមានជីវិតឡើងវិញ បន្ទាប់ពីលោកឧកញ៉ាសុំចែកទិញបានពី ប្រជាពលរដ្ឋ ជាមួយនឹងការអំពាវនាវអោយពលរដ្ឋ និងគ្រប់សហគមន៍ចូលរួមការពារអភិរ័ក្សសត្វកម្រគ្រប់ប្រភេទ ដើម្បីអោយកូនខ្មែរជំនាន់ក្រោយបានស្គាល់គ្រប់ៗគ្នាផងដែរ ។ អាចចាត់ទុកថាសត្វអណ្តើកទាំង៥ក្បាលនេះមានសំណាងល្អ រួចផុតពីការសម្លាប់យកធ្វើជាអាហារបន្ទាប់ពីជួបអ្នកចិត្តបុណ្យគឺលោកឧកញ៉ា ទៀ វិចិត្រ ។

លោកឧកញ៉ាទៀ វិចិត្រមានប្រសាសន៍ថា លោករីករាយសប្បាយចិត្តដោយបានជួយជីវិតសត្វម្តងទៀតនៅថ្ងៃនេះ ដូចដែល លោកឧកញ៉ាធ្លាប់បានធ្វើជាបន្តបន្ទាប់កន្លងមក ក្នុងនោះមានសត្វច្រើនប្រភេទរាប់ទាំងសត្វព្រៃ និងសត្វសមុទ្រច្រើនរយ ក្បាលមកហើយដែលមានសំណាងរស់រានមានជីវិតឡើងវិញតាមរយៈសកម្មភាពមនុស្សធម៍ប្រកបដោយចិត្តបុណ្យរបស់លោកឧកញ៉ាទៀ វិចិត្រ ៕

Comments

comments