អាជ្ញាធរក្រុងព្រះសីហនុចាត់វិធានការក្តៅរុះរើរោងស្តង់តុកៅអីដែលដាក់លក់គ្មានសណ្តាប់ធ្នាប់តាមផ្លូវជាតិលេខ៤

261

(ព្រះសីហនុ)៖ ភាពរអនាធិបតេយ្យគ្មានសណ្តាប់ធ្នាប់របស់បងប្អូនអាជីវករលក់ដូរនៅមុខរោងចក្រញូរស្តារ និងផ្សារឃ្លាំងលើ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ច្រកចេញចូលក្រុងព្រះសីហនុ ដែលកន្លងមកត្រូវបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ធ្វើការរិះគន់ថា បានបង្ករអោយស្ទះចរាចរណ៍តាមដងផ្លូវដ៏សំខាន់មួយនេះ ហើយពេលខ្លះបង្ករអោយមានគ្រោះថ្នាក់ចរាចរណ៍ ជាយថាហេតុទៀតផង ត្រូវបានអាជ្ញាធរក្រុងព្រះសីហនុដឹកនាំដោយលោក សន កុសល អភិបាលរងក្រុង សហការជាមួយ អាជ្ញាធរសង្កាត់លេខ១ មន្ត្រីមន្ទីរសាធារណការ មន្ត្រីមន្ទីរបរិស្ថាន និងកម្លាំងប្រជាការពារ បានចុះរៀបចំសណ្តាប់ធ្នាប់ ចាត់វិធានការក្តៅហើយនាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ បន្ទាប់ពីអាជ្ញាធរដេញលិខិតជូនដំណឹង និងចុះណែនាំជាច្រើន ជាច្រើនសាររួចមកហើយ ។

ក្រុមការងារចម្រុះបានសំរេចចាត់វិធានក្តៅដោយបានរុះរើរោងស្តង់ តូប លើកយកតុកៅអី រោងលក់ចល័ត និងសម្ភារៈដែល បងប្អូនដាក់លក់លើចិញ្ចើមផ្លូវយកមករក្សាទុកនៅសាលាក្រុង ព្រមទាំង បានវាស់វែង បាញ់ថ្នាំកំណត់ដីចំណីផ្លូវ មិនអនុញ្ញាតិ អោយមានការរំលោភបំពានដីចំណីផ្លូវទៀតទេ ។

បន្ទាប់ពីចាត់វិធានការក្តៅរួចហើយក្រុមការងារសង្ឃឹមថា បងប្អូនអាជីវករនឹងបញ្ឈប់ការយកដីចំណីផ្លូវលក់ដូរបន្តទៅទៀត ព្រោះប្រការនេះធ្វើឲ្យបាត់បង់សោភ័ណភាព បង្កភាពរញ៉េរញ៉ៃ ពិបាកគ្រប់គ្រង និងអាចបង្កគ្រោះថ្នាក់ជាយថាហេតុដល់ អ្នកធ្វើដំណើរតាមដងផ្លូវនេះ ៕

 

Comments

comments