អភិបាលខេត្តកំពង់ចាមប្រកាសអោយប្រជាពលរដ្ឋរស់នៅតាមដងទន្លេអោយប្រុងប្រយ័ត្នខណៈពេលនេះទឹកទន្លេមេគង្គឡើងហួសកំរិតប្រុងប្រយ័ត្នហើយ

15


(កំពង់ចាម)៖ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨នេះបានប្រកាស អោយប្រជាពលរដ្ឋដែលរស់តាមដងទន្លេ ទាំងអស់សូមមានការប្រុងប្រយ័ត្នខ្ពស់ខណៈពេលនេះ ទឹកទន្លេមេគង្គខេត្តកំពង់ចាម បន្តឡើងដល់១៥.២៤ម៉ែត្រ លើសកម្រិតកម្ពស់ប្រុងប្រយ័ត្ន ១៥.២០ម៉ែត្រហើយ ។

នេះបើតាមការបញ្ជាក់ពីបណ្តាញសង្គម Facebook  ផ្លូវការរបស់លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម ។ លោកអភិបាលខេត្តបានបញ្ជាក់តាមបណ្តាញសង្គម Facebook  ផ្លូវការរបស់លោកថា “គិតត្រឹមម៉ោង៦ល្ងាចថ្ងៃនេះ ទឹកទន្លេមេគង្គខេត្តកំពង់ចាមបន្តឡើងដល់១៥.២៤ម៉ែត្រ លើសកម្រិតកម្ពស់ប្រុងប្រយ័ត្ន ១៥.២០ម៉ែត្រ ដូច្នេះសូមប្រជាពលរដ្ឋ ដែលរស់តាមដងទន្លេ ទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះហេតុការណ៍ចៃដន្យណាមួយ ដែល​បណ្តាល​​ឲ្យប៉ះពាល់ដល់អាយុជីវិត ពិសេស​​ប្រុងប្រយ័ត្ន​ខ្ពស់ចំពោះ កុមារ ជនពិការ និងចាស់ជរា និងសូមប្រុងប្រយ័ត្នចំពោះសត្វពស់ចឹក ហើយករណីមានសត្វពស់ចឹក សូមបញ្ជូនជនរងគ្រោះបន្ទាន់ទៅកាន់មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ឬប៉ុស្តិ៍សុខភាពដែលនៅជិតបំផុត ព្រោះមានក្រុមគ្រូពេទ្យ និងឱសថគ្រប់គ្រាន់សម្រាប់ព្យាបាល។

រសៀលនេះ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យ ស្ថានភាពទឹកជំនន់ និងច្រាំងទន្លេតាមដងទន្លេមេគង្គក្រុងកំពង់ចាម និងបានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងគ្រប់ប្រភេទ និងមន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវត្រួតពិនិត្យជាប្រចាំ ក្នុងករណីស្ថានភាពបន្ទាន់ ត្រូវជួយសង្គ្រោះប្រជាពលរដ្ឋ អោយបានទាន់ពេលវេលា” ៕

 

Comments

comments