មនុស្សស្លាប់កើនដល់៣៥នាក់ ក្នុងហេតុការណ៍បាក់ស្ពាននៅប្រទេសអ៊ីតាលី

98

(អ៊ីតាលី)៖ ចំនួនមនុស្សស្លាប់បានកើនដល់ ៣៥នាក់ហើយ និងជាច្រើននាក់ទៀតរងរបួស នៅក្នុងហេតុការណ៍បាក់ស្ពានមួយ កន្លែងស្ថិតនៅភាគខាងជើងទីក្រុង Genoa ប្រទេសអ៉ីតាលី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNN នៅថ្ងៃអង្គារ ទី១៤ ខែសីហា ឆ្នាំ២០១៨ ដោយដកស្រង់ចេញពីការិយាល័យអភិបាលនៃតំបន់ Liguria ភាគពាយ័ព្យ នៃទីក្រុង Genoa ប្រទេសអ៊ីតាលី ។ ការិយាល័យនេះបានប្រកាសវានៅលើគណនី Twitter ផ្លូវការរបស់ខ្លួនដោយដកស្រង់ប្រភពមិនបញ្ចេញឈ្មោះចេញពីនាយកដ្ឋានពន្លត់អគ្គិភ័យ ។

គួរបញ្ជាក់ថា ហេតុការណ៍បាក់ស្ពាននេះបានកើតឡើងនៅម៉ោង ១១៖៣០នាទីព្រឹក ថ្ងៃអង្គារនេះ (ម៉ោងនៅក្នុងតំបន់) និងចំពេលភ្លៀងកំពុងធ្លាក់ខ្លាំង។

ហើយបើតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលី ស្ពានខាងលើត្រូវបានកសាងឡើងតាំងតែពីឆ្នាំ១៩៦៣ និងបញ្ចប់នៅឆ្នាំ១៩៦៧មកម្លេះ ហើយរហូតមកដល់ពេលនេះវាមានរយៈកាល ៥១ឆ្នាំមកហើយ ៕

Rescues work among the rubble of the collapsed Morandi highway bridge in Genoa, northern Italy, Tuesday, Aug. 14, 2018. A large section of the bridge collapsed over an industrial area in the Italian city of Genova during a sudden and violent storm, leaving vehicles crushed in rubble below. (Luca Zennaro/ANSA via AP)
The collapsed Morandi Bridge is seen in the Italian port city of Genoa August 14, 2018. REUTERS/Stringer
The collapsed Morandi Bridge is seen in the Italian port city of Genoa, Italy August 14, 2018. REUTERS/Stefano Rellandini

 

 

Comments

comments