សូមអបអរសាទរ!!! ការសាងសង់ផ្ទះកំពស់៤ជាន់លិខិតអនុញ្ញាតសុំច្បាប់ត្រឹម (ក្រុង-ស្រុក-ខណ្ឌ) ប៉ុណ្ណោះ

1880

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងមហាផ្ទៃជាសេនាធិការបានសំរេចអនុញ្ញាតអោយរដ្ឋបាលក្រុង ស្រុក ខណ្ឌ មានសិទ្ធិចេញលិខិតអនុញ្ញាត អោយសាងសង់លំនៅឋានដែលមានផ្ទៃក្រឡាសរុបមិនលើសពី ៥០០ម៉ែត្រការ៉េ និងមានកម្ពស់មិនលើសពី ៤ជាន់រួមទាំងជាន់ផ្ទាល់ដី (E0 E1 E2 E3) ក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលរាជធានី ខេត្តនីមួយៗ ។

នេះបើតាមលិខិតរបស់ក្រសួងមហាផ្ទៃ លេខ ១៤៧២លស​ ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ចុះហត្ថលេខាដោយសម្តេចក្រឡាហោ ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជម្រាបមកលោក លោកស្រីអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ។

យោងតាមលិខិតដដែលបានបញ្ជាក់ថា ដើម្បីឆ្លើយតបនឹងតម្រូវការសាងសង់លំនៅឋានរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងដើម្បីជំរុញការផ្តល់សេវា រដ្ឋបាលផ្នែកសំណង់ឲ្យកៀកជិតអ្នកស្នើសុំសេវា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានស្នើមកក្រសួងមហាផ្ទៃ ដើម្បីប្រគល់សិទ្ធិជូន លោក លោកស្រីអភិបាលរាជធានី ខេត្ត ចេញដីការធ្វើប្រតិភូកម្មមុខងារ ក្នុងការផ្តល់លិខិតអនុញ្ញាតសាងសង់លំនៅឋានដែលមានផ្ទៃក្រឡាសំណង់ សរុបមិនលើសពី ៥០០ម៉ែត្រការ៉េ និងមានកម្ពស់មិនលើសពី ៤ជាន់រួមទាំងជាន់ផ្ទាល់ដី (E0 E1 E2 E3) ជូនដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលរាជធានី ខេត្តនីមួយៗ ៕

សូមអានលិខិតខាងក្រោម៖

Comments

comments