លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានសមាគម អ.ម.ត ផ្តល់បច្ច័យចូលបុណ្យគំរប់៧ថ្ងៃសមាជិកខ្លួន

136

(ព្រះសីហនុ)៖ បច្ច័យរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានសមាគម និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ត្រូវបានតំណាងសមាគម (អ.ម.ត) ខេត្តព្រះសីហនុ ល្ងាចថ្ងៃព្រហស្បតិ៍ ទី១៦ ខែសីហា​ ឆ្នាំ២០១៨ យកទៅចូលបុណ្យរំលែកទុក្ខដ៏ក្រៀមក្រំបំផុតរបស់ក្រុមគ្រួសាររបស់ប្អូនស្រីឈ្មោះ​ ម៉ន​ ណាវិន​ ជានិស្សិត​ អមត​ ជំនាន់ទី៣​ ដែលមានប្អូនស្រីឈ្មោះ​ ម៉ន​ ណាវិតជានិស្សិត​ អមត​ ដូចគ្នានៅក្នុងជំនាន់ទី៥​ ស្ថិតនៅវត្តឧត្តមបញ្ញារាម (ហៅវត្តរាម) ស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលបានទទួលមរណៈភាព​ដោយគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី១១​ ខែសីហា​ ឆ្នាំ២០១៨កន្លងទៅនេះ ។

ប្អូនស្រីឈ្មោះ​ ម៉ន​ ណាវិន​ ជានិស្សិត​ អមត​ ជំនាន់ទី៣ តំណាងអោយក្រុមគ្រួសារសុំថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ បងប្រុសបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានសមាគម អ.ម.ត និងបងស្រីជាភរិយាដែលបានផ្តល់បច្ច័យមកចូលបុណ្យរំលែកទុក្ខប្អូនស្រីរបស់ខ្លួន ។ ក្នុងនាមតំណាងក្រុមគ្រួសារប្អូនស្រីសូមបួងសួងវត្ថុសក្តិសិទ្ធិក្នុងលោកទាំងអស់តាមជួយថែររក្សាបងប្រុស បងស្រី និងបុត្រាបុត្រី និងក្រុមគ្រួសារទាំងអស់សូមជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ  ៕

Comments

comments