សូមអបអរសាទរ!!! អាវុធហត្ថខេត្តព្រះសីហនុបង្ក្រាបចិនបើកហាងម៉ាស្សាបង្កប់សេវាផ្លូវភេទខុសច្បាប់បានហើយ

783

(ព្រះសីហនុ)៖ ទីតាំងម៉ាស្សាបង្កប់សេវាផ្លូវភេទខុសច្បាប់របស់ជនជាតិចិនមួយកន្លែងនៅចំកណ្តាលបេះដូងក្រុងព្រះសីហនុត្រូវកម្លាំងអាវុធហត្ថខេត្តព្រះសីហនុដឹកនាំបញ្ជាផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តធ្វើការបង្ក្រាបចាប់បានមនុស្សចំនួន១៦នាក់ ក្រោមកិច្ចសម្របសម្រួលផ្លូវច្បាប់ពីសំណាក់លោក រស់ សារាំ ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានថ្លែងប្រាប់ Kamnottra ថា កាលពីវេលាម៉ោង ០០និង៤៥នាទី ឆ្លងចូលទាបភ្លឺថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨កម្លាំងអាវុធហត្ថរបស់លោកបានឆ្មក់ចូលចាប់ក្រុមជនជាតិចិនមួយក្រុមដែលបើកហាងម៉ាស្សា លួចបង្កប់បំរើសេវាផ្លូវភេទមួយកន្លែងមានទីតាំងស្ថិតនៅក្នុងភូមិ០៣ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។

លោកឧត្តមសេនីយ៍មេបញ្ជាការបានបញ្ជាក់ថា ជនជាតិចិនដែលកម្លាំងលោកឃាត់ខ្លួនមានចំនួន១៦នាក់ ក្នុងនោះស្រី ៨ នាក់ រួមមាន ៖ ១. ឈ្មោះ ជ័ង ម៉ីញឈិន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន មុខរបរម្ចាស់ហាងម៉ាស្សាចិន មានទីលំនៅបណ្ដោះអាសន្នភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ២.ឈ្មោះ វ័ន អ៊ីនយៀន ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិចិន មានទីលំនៅបណ្ដោះអាសន្នភូមិ៣ សង្កាត់៤  ក្រុង-ខេត្តព្រះសីហនុ ។ ៣. ឈ្មោះ យ៉ាង ជឺកហ័រ   ភេទប្រុស   អាយុ២៣ឆ្នាំ ជនជាតិចិន ទីលំនៅបណ្ដោះអាសន្នភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ៤. ឈ្មោះ ស៊ី សិន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិចិន ទីលំនៅបណ្ដោះអាសន្នភូមិ៣ សង្កាត់៤  ក្រុង-ខេត្ត ព្រះសីហនុ ។ ៥. ឈ្មោះ YULI QING   ភេទប្រុស  អាយុ៤៦ឆ្នាំ  ជនជាតិចិន   ទីលំនៅបណ្ដោះអាសន្នភូមិ៣   សង្កាត់៤  ក្រុង-ខេត្តព្រះសីហនុ ។ ៦. ឈ្មោះ  ឆាវ ស៊ីវអ៊ឹង   ភេទស្រី    អាយុ៣១ឆ្នាំ   ជនជាតិចិន   ទីលំនៅបណ្ដោះអាសន្នភូមិ៣   សង្កាត់៤  ក្រុង-ខេត្តព្រះសីហនុ ។ ៧. ឈ្មោះ  YIN SONG PING    ភេទប្រុស    អាយុ៣២ឆ្នាំ   ជនជាតិចិន   ទីលំនៅបណ្ដោះអាសន្នភូមិ៣  សង្កាត់៤  ក្រុង-ខេត្តព្រះសីហនុ ។ ៨. ឈ្មោះ  QIU LING MEI  ភេទស្រី   អាយុ៣៥ឆ្នាំ  ជនជាតិចិន ទីលំនៅបណ្ដោះអាសន្នភូមិ៣ សង្កាត់៤  ក្រុង-ខេត្តព្រះសីហនុ ។ ៩. ឈ្មោះ  ZHOU  DONG  YONG   ភេទប្រុស  អាយុ២៨ឆ្នាំ ជនជាតិចិន ទីលំនៅបណ្ដោះអាសន្នភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ១០. ឈ្មោះ  ហ្គ័ន អ៊ីម៉ី  ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិចិន ទីលំនៅបណ្ដោះអាសន្នភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ១១. ឈ្មោះ  ហ័្វរ ម៉ីង  ភេទស្រី  អាយុ២៧ឆ្នាំ  ជនជាតិចិន ទីលំនៅបណ្ដោះអាសន្នភូ៣  សង្កាត់៤  ក្រុង-ខេត្ត ព្រះសីហនុ ។ ១២. ឈ្មោះ MAO MEI YAN  ភេទស្រី អាយុ២១ឆ្នាំ ជនជាតិចិន ទីលំនៅបច្ចុប្បន្នភូមិ១ សង្កាត់២  ក្រុង-ខេត្តព្រះសីហនុ ។  ១៣. ឈ្មោះ WANG WEIHOO ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិចិន ទីលំនៅបណ្ដោះអាសន្នភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ១៤. ឈ្មោះ  YANG  HONG  YAN    ភេទស្រី   អាយុ៣០ឆ្នាំ   ជនជាតិចិន   ទីលំនៅបណ្ដោះអាសន្នភូមិ៣ សង្កាត់៤  ក្រុង-ខេត្តព្រះសីហនុ ។ ១៥. ឈ្មោះ  PENG  JING  HONG   ភេទស្រី   អាយុ៣១ឆ្នាំ  ជនជាតិចិន    ទីលំនៅបណ្ដោះអាសន្នភូមិ៣ សង្កាត់៤  ក្រុង-ខេត្តព្រះសីហនុ ។ ១៦. ឈ្មោះ  WANG  TAO  ភេទប្រុស  អាយុ២៣ឆ្នាំ  ជនជាតិចិន  ទីលំនៅបណ្ដោះអាសន្នភូមិ៣  សង្កាត់៤  ក្រុង-ខេត្តព្រះសីហនុ ។

វត្ថតាង និងសម្ភារ: ដកហូតរួមមាន៖ ១.ស្រោមអនាម័យប្រើប្រាស់រួចចំនួន ២ ។ ២.ស្រោមអនាម័យមិនទាន់ប្រើប្រាស់រួច មួយចំនួនធុះ ។ ៣.ប្រាក់ដុល្លាចំនួន ២៥០$ ។ ៤.ទូរស័ព្ទដៃ ចំនួន ៥ គ្រឿង ។ ៥.រថយន្ដ ចំនួន ១ គ្រឿង ម៉ាកHIGHLANDER ។

លោកឧត្តមសេនីយ៍មេបញ្ជាការបានថ្លែងប្រាប់អោយដឹងថា នៅវេលាម៉ោ១៤:០០នាទី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨នេះ ជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានការិយាល័យបទល្មើសជួញដូរមនុស្សកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តរួចរាល់ដើម្បីចាត់ការតាមច្បាប់ ។

សាធារណៈជនបានសាទរ និងកោតសសើរយ៉ាងខ្លាំងដែលកងកម្លាំងអាវុធហត្ថខេត្តព្រះសីហនុធ្វើការបង្ក្រាបក្រុមជនជាតិចិនទាំងនោះ ព្រោះមុខរបរនេះបានធ្វើអោយប៉ះពាល់ដល់វប្បធម៌ដ៏ល្អផូរផង់របស់ជនជាតិខ្មែរដែលមានតាំងពីយូរណាស់មកហើយ ។

ប្រភពពីប្រជាពលរដ្ឋខ្លះទៀតក៏បានលួចប្រាប់អោយដឹងថា រាល់ទីតាំងម៉ាស្សារាប់សិបកន្លែងទាំងអស់របស់ជនជាតិចិនដែលបើកនៅក្រុងព្រះសីហនុស្ទើរទាំងអស់សុទ្ធតែមានលួចបង្កប់សេវាផ្លូវភេទ ។ ក្រុមប្រជាពលរដ្ឋទាំងនេះសូមស្នើអោយសមត្ថកិច្ចធ្វើការបង្ក្រាបជាបន្តបន្ទាប់ទៀតដើម្បីកុំអោយប៉ះពាល់ដល់វប្បធម៌ដ៏ល្អរបស់ជនជាតិខ្មែរយើង ៕

 

Comments

comments