លោក យន្ត មីន អភិបាលខេត្តព្រះសីហនុបញ្ជាអោយផ្អាកចរាចររថយន្តធុនធំជាបណ្តោះអាសន្ននៅផ្លូវជាតិលេខ៤ដែលកំពង់លិច

123

(ព្រះសីហនុ)៖ នៅរសៀលថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០១៨នេះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុបានបញ្ជាអោយអាជ្ញាធរ ធ្វើការផ្អាកចរាចរ រថយន្តធុនធំជាបណ្តោះអាសន្ន នៅផ្លូវជាតិលេខ៤ដែលកំពង់លិច នៅចំណុចស្ពានស្ទឹងសំរោង ក្នុងស្រុកកំពង់សីលា ។

លោកវរសេនីយ៍ត្រី សម សាមាន មេបញ្ជាការអាវុធហត្ថស្រុកកំពង់សីលា ដែលកំពុងប្រចាំការនៅផ្លូវជាតិលេខ៤ បានឲ្យដឹងថា ករណីជំនន់ទឹកភ្លៀង នៅចំណុចស្ពានស្ទឹងសំរោង គិតត្រឹមម៉ោងជិត ៦ល្ងាច ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨នេះ មិនទាន់ថមថយនៅឡើយទេ ខណៈពេលដែលផ្ទៃមេឃនៅតែអួរអាប់ដដែល ដោយល្ងាចនេះជំនន់ទឹកភ្លៀងឡើងដល់កំពស់ប្រមាណជិតកន្លះម៉ែត្រ និងបណ្តោយប្រមាណ ៦០ម៉ែត្រហើយ ។

លោកមេបញ្ជាការបន្ថែមថា បើសិនជាយប់នេះមេឃឈប់ភ្លៀងជំនន់ទឹកភ្លៀងអាចនឹងស្រក់វិញ តែបើនៅភ្លៀងទៀតនោះជំនន់ទឹកភ្លៀងអាចនឹងនៅបន្តទៀត ។

ផ្តើមពីបញ្ហានេះអាជ្ញាធរសូមអំពាវនាវដល់ប្រជាពលរដ្ឋ ឬអ្នកបើកបរ សូមបង្វែរទិសដៅធ្វើដំណើរតាមផ្លូវជាតិលេខ៣ ខេត្តកំពតជាបណ្តោះអាសន្នសិន ៕

 

Comments

comments