(Breaking news) ឆេះផ្សាររុងក្លឿ ក្នុងប្រទេសថៃ ដែលសំបូរអាជីវករខ្មែរលក់ដូរភាគច្រើន

121

(ប្រទេសថៃ)៖ នៅល្ងាចម៉ោងប្រមាណ៦ល្ងាចថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០១៨នេះ មានករណីអគ្គិភ័យមួយកើតឡើងនៅចំណុចផ្សាររុងក្លឿ អាគារ B ស្ថិតក្នុងស្រុក អារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ជាប់និងព្រំដែនប្រទេសកម្ពុជា ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

កងកម្លាំងសមត្ថកិច្ចប្រទេសថៃកំពុងចេញទៅអន្តរាគមន៍ ចំពោះមូលហេតុ និងទំហំការខូចខាតមិនទាន់ដឹងនៅឡើយទេ  ។

លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត ក៏បានអញ្ជើញចូលទៅដល់ទីតាំងកើតហេតុដើម្បីជួយអន្តរាគមន៍ដល់បងប្អូនអាជីវករខ្មែរផងដែរនៅល្ងាចថ្ងៃនេះ ៕

 

Comments

comments