លោក យន្ត មីន អភិបាលខេត្តព្រះសីហនុចុះពិនិត្យជាបន្ទាន់នៅទីតាំងទឹកជំនន់លិចស្ពាននៅស្រុកកំពង់សីលា និងបញ្ជាអោយអូប័រចម្លងប្រជាពលរដ្ឋជាបណ្តោះអាសន្នសិន

190

(ព្រះសីហនុ)៖ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ០៩ : ០០ នាទី បានចុះពិនិត្យជាបន្ទាន់នៅទីតាំង ទឹកជំនន់លិចស្ពាននៅស្រុកកំពង់សីលា នៅផ្លូវជាតិលេខ ៤ ចន្លោះគីឡូម៉ែត្រ ១១៦ និង១១៧ ។

ស្រុកកំពង់សីលា-(ដំណឹងបន្ថែម) កងរាជអាវុធហត្ថស្នាក់ការសន្តិសុខ៤០២អោយដឹងថាករណីជំនន់ទឹកភ្លៀងនៅផ្លូវជាតិលេខ៤ គិតត្រឹមម៉ោងជាង៩ព្រឹក ថ្ងៃ​ទី​១៩​ ខែ​សីហា​ ឆ្នាំ​២០១៨​ស្ថានភាព​ទឹក​នៅស្ពានស្ទឹងសំរោង ​បានស្រកបន្តិចវិញហើយ ក្នុងនោះទឹកនៅហូរលើផ្លូវជាតិមានកំពស់ជិត១ម៉ែត្រ និងហូរ​កាត់​តាមបណ្ដោយ​ផ្លូវជាតិប្រហែល​៤៥០ម៉ែត្រ រីឯអាកាសធាតុអំណោយផលបន្តិចវិញ មិនមានភ្លៀង​ធ្លាក់ឡើយ។ចំពោះ​ការធ្វើចរាចរណ៍​នៅផ្អាក​ទាំងរថយន្តតូច​និង​រថយន្តធំ​ មិនទាន់អាចបើកបរឆ្លងកាត់បាននៅឡើយ

គិតត្រឹមម៉ោងជាង១០ព្រឹក ថ្ងៃ​ទី​១៩​ ខែ​សីហា​ ឆ្នាំ​២០១៨​ស្ថានភាព​ទឹក​នៅស្ពានស្ទឹងសំរោង ​បានស្រកវិញបណ្តើរៗហើយ បើទោះបីជាយ៉ាងនេះក្តីអាជ្ញាធរមិនទាន់អនុញាតិអោយឡានតូចធំឆ្លងកាត់លើស្ពានបានទេ ហើយក៏បញ្ជូនអូបរ័មួយចំនួនសម្រាប់ជួយចម្លងប្រជាពលរដ្ឋផងដែរ ដូចនេះសូមបងប្អូនធ្វើដំណើរតាមផ្លូវជាតិលេខ ៣ចុះ តែទឹកក៏កំពុងស្រកជាបណ្តើរៗហើយ ។

អភិបាលខេត្តព្រះសីហនុ ដែលអញ្ជើញពិនិត្យផ្ទាល់ មានប្រសាសន៍ថា ការធ្វើចរាចរណ៍​នៅផ្អាក​បណ្តោះអាសន្នសិន រង់ចាំស្ថានភាពធូរស្រាលបន្តិច ទើបអនុញាតិអោយទៅបាន ។

ជុំវិញសកម្មភាពនេះប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ បានសំដែងនូវការគាំទ្ររ និងពេញចិត្តយ៉ាងខ្លាំងចំពោះសកម្មភាពរបស់លោកអភិបាលខេត្តព្រះសីហនុ បើទោះបីជាថ្ងៃឈប់សំរាក និងភ្លៀងជោកជាំយ៉ាងណាក៏លោកនៅតែខិតខំបំពេញភារកិច្ចបំរើប្រជាពលរដ្ឋអោយមានភាពកក់ក្តៅ និងជឿទុកចិត្តលើថ្នាក់ដឹកនាំខេត្តរបស់ខ្លួន ដោយស្របតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាថា “មន្រ្តីគឺជាអ្នកបំរើរាស្រ្តដ៏ស្មោះត្រង់ មិនមែនជាចៅហ្វាយនាយទេ”  ៕

Comments

comments