ឆ្មក់ចូលក្លិបកំសាន្ត ខារ៉ាអូខេតុងហ្វាង បង្ក្រាបបាន៦២នាក់ សុទ្ធតែជនជាតិចិន

282

កាលពីយប់ ថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០១៨ វេលាម៉ោង ០០:១៥ ដោយមានការអនុញាត និងសម្របសម្រួលពីលោក កៀង សន្ទរោ ព្រះអាជ្ញាររងអមសាលាដំបូងខេត្តព្រះសីហនុ បញ្ជារដឹកនាំដោយ ឯកឧត្តម យន្ត មីន្ត និង ឯកឧត្តម ជួន ណារិន្ទ, កម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានឆ្មក់ចូលក្លិបកំសាន្ត ខារ៉ាអូខេស៊ីតុងហ្វាង ក្រុម២៧ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យសរុបទាំងអស់ចំនួន ៦២នាក់ ស្រី១៥នាក់ (ក្នុងនោះរួមមានម្ចាស់អាជីវកម្ម ០១ នាក់ មេការ ០១ នាក់ អ្នកជួញដូរចំនួន ០១ និងភ្ញៀវមកកំសាន្តប្រើប្រាស់គ្រឿងញៀន នៅក្នុងចំនួន៥៩នាក់ ក្នុងក្លិបកំសាន្តខារ៉ាអូខេស៊ីតុងហ្វាង) ។ ជាលទ្វផលបឋម កម្លាំងសមត្ថិច្ចបានចាប់យកវត្ថុតាង ដូចខាងក្រោម
វត្ថុតាងចាប់យករួមមាន៖
-ម្សៅក្រាមពណ៍សថា្លសង្ស័យជាសារធាតុញៀន ចំនួន ២២ កញ្ចប់តូច និង ០១ កញ្ចប់ ធំ
-បន្ទះឈើ (ជ្រួញ) សម្រាប់ហិត ១៥ បន្ទះ
-កេតតាមីន ប្រភេទទឹក (ketamine) ចំនួន ០១ ដប
-ម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន ចំនួន ០១ កំប៉ុងតូច
-ម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន ចំនួន ០១ កំប៉ុងធំ
ករណីខាងលើនេះ កម្លាំងជំនាញកំពុងសាកសួរ និង កសាងសំណុំរឿងបញ្ជូនទៅកាន់ សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនិតិវិធីតាមផ្លូវច្បាប់ ៕

Comments

comments