ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក បានប្រព្រឹត្តទៅអស់រយៈពេល២ថ្ងៃកន្លងមកហើយ បងប្អូនប្រជាពលរដ្ឋខ្មែរមកពីគ្រប់ទិសទីទាំង២៥ខេត្តរាជធានីទូទាំងប្រទេសកម្ពុជា ក៏ដូចជាភ្ញៀវទេសចរណ៍បរទេស យ៉ាងច្រើនកុះករ បានចូលរួមអបអរសាទរ ដើរលេងកំសាន្ត ទស្សនាការប្រណាំងទូក បណ្តែតប្រទីប បាញ់កាំជ្រួច យ៉ាងសប្បាយរីករាយគ្រប់ៗគ្នា។
ពីរថ្ងៃកន្លងមកនេះផងដែរ សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយសមត្ថកិច្ចចម្រុះជាច្រើនពាន់នាក់ទៀត បានយកចិត្តទុកដាក់ រៀបចំសណ្តាប់ធ្នាប់ ការពារសន្តិសុខ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ បានចូលរួមកំសាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក ដែលជាបុណ្យប្រពៃណីជាតិខ្មែរយើង យ៉ាងសប្បាយរីករាយ ប្រកបដោយមោទនភាពបំផុត!៕