ទៀតហើយ!!! អាជ្ញាធរក្រុងព្រះសីហនុលេងធម៌ក្តៅដាក់អ្នកសង់សំណង់រឹងអត់ច្បាប់រំលោភចូលចិញ្ចើមផ្លូវ

93

(ព្រះសីហនុ)៖ អាជ្ញាធរក្រុងព្រះសីហនុលេងធម៌ក្តៅទៀតហើយដាក់អ្នកសង់សំណង់រឹងអត់ច្បាប់រំលោភចូលចិញ្ចើមផ្លូវសាធារណៈ ។

សំណង់សង់លើចំណីផ្លូវសាធារណៈខុសច្បាប់ នៅអតីតមហោស្រព ស្ថិតក្នុងសង្កាត់លេខ២ ត្រូវបានរដ្ឋបាលក្រុងព្រះសីហនុវ៉ៃកំទេច នារសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ ។ ដោយមុននិងវ៉ៃកំទេច រដ្ឋបាលក្រុងព្រះសីហនុបានធ្វើកំណត់ហេតុអោយរុះរើដោយខ្លួនឯងរួចមកហើយ តែមិនព្រមរុះរើ ទើបមានការអនុវត្តច្បាប់បែបនេះតែម្តង ។

ជុំវិញបញ្ហានេះប្រជាពលរដ្ឋនៅក្រុងព្រះសីហនុបានសំដែងការសាទរ និងគាំទ្ររពេញទំហឹងចំពោះវិធានការក្តៅរបស់រដ្ឋបាលក្រុងព្រះសីហនុទៅលើជនខិលខូចទាំងឡាយដែលបានលួចសង់សំណង់ខុសច្បាប់របស់ខ្លួន ៕

Comments

comments