មកពីចំការទៅលេងបាល់ទះស្រាប់តែដួលសន្លប់ហើយបានដាច់ខ្យល់ស្លាប់ពេលបញ្ជូនទៅដល់ពេទ្យឃុំ

159

(កណ្តាល):បុរសម្នាក់មកពីចំការហាក់ៗរត់ទៅលេងបាល់ទះបានមួយសិចស្រាប់តែទុនដៃទុនជើងដួលសន្លប់ស្តូកស្តឹងត្រូវបានក្រុមអ្នកលេងបាល់ជាមួយដឹកយកទៅសង្គ្រោះតែជាអកុសល់បានដាច់ខ្យល់ស្លាប់ក្រោយពេលបញ្ជូនទៅដល់មណ្ឌលសុខភាពឃុំកំពង់ស្វាយកាលពីវេលាម៉ោង16និង30នាទីល្ងាចថ្ងៃទី27ខែមិថុនាឆ្នាំ2017ដែលករណីនេះសមត្ថកិច្ចបានធ្វើការសន្និដ្ធានថាស្លាប់ដោយសារខ្យល់.គ។ ជនរងគ្រោះឈ្មោះឈូក.ធឿនភេទប្រុសអាយុ37ឆ្នាំជនជាតិខ្មែរមុខរបរកសិករមានទីលំនៅភូមិព្រែកដូង២.ឃុំកំពង់ស្វាយ.ស្រុកកៀនស្វាយ.ខេត្តកណ្តាលរស់នៅជាមួយឪពុកឈ្មោះតូ.ឈូកអាយុ69ឆ្នាំ.ម្តាយឈ្មោះគូ.សុខណាអាយុ65ឆ្នាំ។ ប្រភពព៌តមានពីក្រុមគ្រួសារបានរៀបរាប់ប្រាប់ឲ្យដឹងថាមុនពេលកើតហេតុកូនគាត់(ជនរងគ្រោះ)មកពីចំការត្រូវបែកហើយក៍បានទៅលេងបាល់ទះនៅចំណុចផ្ទះឈ្មោះសំ.ប៊ុនភេទប្រុសអាយុ69ឆ្នាំមានទីលំនៅភូមិកំពង់ស្វាយ.ឃុំកំពង់ស្វាយស្រុកកៀនស្វាយពេលលេងចប់មួយសិចជនរងគ្រោះក៍ដើរមកអង្គុយខាងក្រៅតារាងបាល់បានមួយសន្ទុះស្រាប់តែមានអាការៈមិនស្រួលខ្លួនក៍ដួលសន្លប់។ឃើញដូច្នេះអ្នកលេងបាល់ជាមួយនាំគ្នាដឹកយកទៅសង្គ្រោះនៅមណ្ឌលសុខភាពឃុំតែជាអកុសល់ជនរងគ្រោះបានដាច់ខ្យល់ស្លាប់ពេលទៅដល់ពេទ្យ។ ក្រោយពីបានទទួលពត៍មានកម្លាំងជំនាញសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ធបាលនិងអាជ្ញាធរមូលដ្ឋាន.គ្រូពេទ្យចូលរួមពិនិត្យធ្វើកោសល្យវិច្ច័យសាកសព។បន្ទាប់ពីពិនិត្យរួចសមត្ថកិច្ចបានសន្និដ្ធានថាជនរងគ្រោះពិតជាស្លាប់ដោយសារខ្យល់.គប្រាកដមែន។ដោយមានការឯកភាពសពត្រូវសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធើ្វបុណ្យតាមប្រពៃណី៕

 

 

Comments

comments