ឃាត់ខ្លួនជនសង្ស័យ ០២នាក់ពាក់ព័ន្ធរកណី ឆក់ ប្លន់ លួច គាស់ផ្ទះយ៉ាងសកម្ម

188

កណ្តាល៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០២នាក់ ជាមុខសញ្ញាយ៉ាងសកម្មប្លន់ ឆក់ លួច គាស់ផ្ទះ កាលពីវេលាម៉ោង០៩និង៣០នាទីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចផ្លូវលំភូមិព្រៃក្រឡាញ់ ក្នុងឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ។បើតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុនៅវេលាខាងលើកម្លាំងទទួលបានពីមហាជនថាមានមុខសញ្ញាគួរឲ្យសង្ស័យ ០២នាក់ មកជួលបន្ទប់ដេកនៅទីតាំងខាងលើទើបកម្លាំងប៉ុស្តិ៍បានចុះទៅធ្វើការត្រួតពិនិត្យ និងឃាត់ខ្លួន ។សមត្ថកិច្ចបានបន្តទៀតថា ជនសង្ស័យ ទី១-ឈ្មោះ រិន សារិទ្ធ ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ គ្រួទាយ រស់នៅស្រុកព្រះស្តេច ខេត្តព្រៃវែង និងទី២-ឈ្មោះ សន សំនឿង ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ ធ្វើស្រែ រស់នៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។សមត្ថកិច្ចបានបន្តថា នៅក្នុងអំឡុងបើកប្រតិបត្តិការបង្រ្កាបខាងលើនេះ ដកហូតបានវត្ថុតាងរួមមាន៖ អាវឯកសណ្ឋាន ជាអាវអាវុធហត្ថចំនួន ០៣កំប៉្លេ, មានសក្តិ ស៊ីញ សញ្ញា ដោយមានអត្តលេខខុសគ្នា, មួក ០៣ថ្នាក់វរសេនីយ៍០២, វិទ្យុទាក់ទង ០៣គ្រឿង, ទូរស័ព្ទដៃ ០៣គ្រឿង, រថយន្ត ០២គ្រឿង ម៉ាកកូរូឡា ពណ៌ទឹកប្រាក់ ពាក់ស្លាក លេខបាត់ដំបង២A០៦៥២ និង០១គ្រឿងទៀត ម៉ាកទីកូ ពណ៌ទឹកសមុទ្រ ពាក់ស្លាក លេខឆ.៩១.៥០ភព២ ។នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួន និងបក្ខពួកជាច្រើននាក់បានរួមគំនិតគ្នារៀបចំគម្រោងការ លួចគាស់ផ្ទះ និងប្លន់ទ្រព្យសម្បត្តិ នៅឃុំដំណាក់អំពិល ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ថាកន្លងមកធ្លាប់បានទិញឯកសណ្ឋាន យោធាអាវុធហត្ថ នៅផ្សារទឹកថ្លាការស្លៀកពាក់ឯកសណ្ឋានខាងលើនេះមានរយៈពេលជាង០៣ឆ្នាំមកហើយ ។ ការសារភាពរបស់ជនសង្ស័យខាងលើនេះ គឺធ្លាប់បានធ្វើសកម្មភាពនៅខេត្តព្រៃវែង និងខេត្តកណ្តាលរួចមកហើយ ។បច្ចុប្បន្នជនសង្ស័យខាងលើនេះ កំពុងកសាងសំណុំរឿងបញ្ចូនខ្លួនទៅតុលាដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

Comments

comments