អបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជានៅសៀមរាប

208

កាលពីព្រឹកថ្ងៃទី២៨ខែមិថុនាឆ្នាំ២០១៧ នៅស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ខេត្តសៀមរាប បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០១៧) ក្រោមអធបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដោយមានសមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល, អ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប និងជាប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តសៀមរាប ជាច្រើននាក់ចូលរួមផងដែរ។

សូមរំលឹកថា គណបក្សប្រជាជនកម្ពុជា បានចាប់បដិសន្ធិឡើងនាថ្ងៃ ទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដើមឡើយមានឈ្មោះថា “បក្សប្រជាជនបដិវត្តន៍ខ្មែរ” ដែលមានប្រវត្តិ និង ប្រពៃណីដ៏ថ្លៃថ្លាក្នុងការបម្រើប្រទេសជាតិ និងប្រជាជន ដោយរក្សាខ្ជាប់នូវគោលបំណង និង ឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជន រួមសុខ រួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈ ប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរុញរា ដើម្បីប្រទេសកម្ពុជា មាន ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។ លើកំណាត់ផ្លូវដ៏វែងនេះ បន្ទាប់ពីបានបដិសន្ធិឡើងនាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ គណបក្សបានដឹកនាំការតស៊ូរំដោះជាតិ ប្រឆាំងការឈ្លានពានត្រួតត្រារបស់បរទេសយ៉ាងអង់អាចបំផុត ជាពិសេសការតស៊ូសង្រ្គោះជាតិពីរបបប្រល័យពូជសាសន៍ប៉ុល ពត ដ៏យង់ឃ្នង ហើយបានបន្តដឹកនាំប្រទេសសម្រេចបានជោគជ័យយ៉ាងធំធេង ធ្វើឲ្យប្រជាជាតិ និងមាតុភូមិ បានរស់ឡើងវិញ ស្ថិតស្ថេរគង់វង្ស និងរីកចម្រើនដូចបច្ចុប្បន្ននេះក្រោមការដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ​។

Comments

comments