ភ្នំពេញ: ទីបំផុត នគរបាលខណ្ឌមានជ័យ តាមចាប់ចោរឆក់ ដែលបណ្តាលអោយជនរងគ្រោះ២នាក់ប្តីប្រពន្ធ ស្លាប់បាត់បង់អាយុជីវិត យ៉ាងអាណោចអាធម៌ បន្សល់ទុកកូនប្រុសម្នាក់អោយនៅកំព្រា ។គួររំលឹកថា ស្ត្រីម្នាក់បានស្លាប់ នៅនិងកន្លែង ឯបុរសជាប្តី និងកូនម្នាក់ទៀត ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីបានជិះម៉ូតូឆក់កាបូប ស្រាប់តែបុកនិងរថយន្តនៅវត្តសំបួរ ក្នុងសង្កាត់ដង្កោរ ខណ្ឌដង្កោរ។បើតាមសំដីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា ស្រ្តីរងគ្រោះ បានដួលបោកក្បាលស្លាប់ភ្លាម ឯប្តីនិងកូនរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ យ៉ាងណាក៏ដោយជនរងគ្រោះ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។សាក្សីបានបន្តទៀតថា មុនពេលកើតហេតុ ជនរងគ្រោះ និងគ្រួសារ បានជិះម៉ូតូតាមផ្លូវ ស្រាប់តែត្រូវចោរឆក់កាបូប ហើយបាននាំគ្នាជិះម៉ូតូដេញ តែអកុសលក៏បុកនិងរថយន្ត បណ្តាលឲ្យគ្រោះថ្នាក់តែម្តង៕
ព័ត៌មានជាតិ សមត្ថកិច្ចចាប...