រកឃើញពងក្រពើជិតផុតពូជលើពិភពលោកនៅខេត្តកោះកុង

215

កោះកុង: អង្គការសមាគមន៍អភិរក្សសត្វព្រៃ(WCS) បានរកឃើញពងក្រពើត្រី ឬក្រពើព្រៃចំនួន១៩គ្រាប់ក្នុងស្រុកស្រែអំបិលនៃខេត្តកោះកុង។នេះគឺជាការប្រទះឃើញលើកទី១ហើយក្នុងរយៈពេល៦ឆ្នាំនេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការWCS។ សត្វក្រពើត្រី ឬក្រពើព្រៃនេះ គឺត្រូវបានចុះក្នុងបញ្ជីប្រភេទសត្វជិតផុតពូជរបស់អន្តរជាតិ ហើយបច្ចុប្បន្ន សត្វក្រពើត្រី ឬក្រពើព្រៃនេះ មានតែ៤១០ក្បាលតែប៉ុណ្ណោះក្នុងពិភពលោកទាំងមូល ហើយកម្ពុជាមានប្រមាណពី១០០ទៅ៣០០ក្បាលដែលចំនួននេះបង្ហាញថាកម្ពុជាគឺជាតំបន់អភិរក្សក្រពើត្រីយ៉ាងសំខាន់។ ដើម្បីការពារពងសត្វក្រពើកម្រទាំងនេះ អង្គការអភិរក្សសត្វព្រៃ បានយកពងក្រពើ់ទាំងអស់ទៅកន្លែងសុវត្ថិភាពដើម្បីភ្ជាស់ និងតាមដានការវិវឌ្ឍរបស់វា។អង្គការអភរិក្សសត្វព្រៃ បានលើកឡើងថា ព្រៃក្នុងស្រុកស្រែអំបិលគឺជាតំបន់សំខាន់ដែលត្រូវការការពារជាចាំបាច់ដើម្បីធានាដល់ការរស់រានមានជីវិតរបស់ប្រភេទល្មូនផ្សេងៗក្នុងតំបន់នេះ៕

Comments

comments