នៅព្រឹកថ្ងៃទី១ ខែមីនាឆ្នាំ២០១៩នេះក្រសួងការពារជាតិ រៀបចំតែងតាំងរដ្ឋលេខាធិការថ្មី៤រូប ក្នុងនោះ៣រូបត្រូវដំឡើងជានាយឧត្តមសេនីយ៍

575

ភ្នំពេញ៖  នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំង រដ្ឋលេខាធិការថ្មី៤រូប របស់ក្រសួងការពារជាតិ ក្នុងនោះ៣រូប ត្រូវបានដំឡើងឋានន្តរស័ក្តជានាយឧត្តមសេនីយ៍។

អ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាត បានឱ្យដឹងថា រដ្ឋលេខាធិការថ្មីទាំង៤រូបនោះ រួមមាន៖

ទី១៖ នាយឧត្តមសេនីយ៍ ភួង ស៊ីផាន អនុរដ្ឋលេខាធិការ ត្រូវបានដំឡើងតួនាទីជារដ្ឋលេខាធិការ

ទី២៖ ឧត្តមសេនីយ៍ឯក អ៊ុ បុត្រ មេបញ្ជាការរងកងទ័ពជើងគោក ត្រូវបានដំឡើងឋានន្តរស័ក្តិជានាយឧត្តមសេនីយ៍ និងតែងតាំងជារដ្ឋលេខាធិការ

ទី៣៖ ឧត្តមសេនីយ៍ឯក ព្រហ្ម ឌិន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគពិសេស ត្រូវបានដំឡើងឋានន្តរស័ក្តិ ជានាយឧត្តមសេនីយ៍ និងតែងតាំងជារដ្ឋលេខាធិការ

ទី៤៖ ឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការយោធភូមិភាគទី៥ ត្រូវបានដំឡើងឋានន្តរស័ក្តិជានាយឧត្តមសេនីយ៍ និងតែងតាំងជារដ្ឋលេខាធិការ៕

Comments

comments