ឯកឧត្តម លី ឡេង អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំថ្មី និងជាប្រធានកិត្តិយសកាកបាទក្រហមខេត្ត ថ្លែងបែបនេះក្នុងឳកាស ឯកឧត្តម អញ្ជើញជាអធិបតីប្រារព្ធពិធីបុណ្យ រុក្ខទិវា ៩ កក្កដា ឆ្នាំ២០១៧ នារសៀលថ្ងៃម្សិលមិញ នៅវិទ្យាល័យហ៊ុនសែន ព្រែកអាជី ក្នុងភូមិទី៣ ឃុំព្រែកអាជី ស្រុកក្រូចឆ្មារ ដោយរៀបចំឡើងដោយសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ក្រោមការឧបត្ថម្ភ គាំទ្រដោយកាកបាទក្រហមហ្វាំងឡង់ ។ឆ្លងតាមរបាយការណ៍សង្ខេបរបស់ លោក រស់ សាខន នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្ត ឯកឧត្តម លី ឡេង អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានកិត្តិយសកាកបាទក្រហមខេត្ត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីប្រតិបត្តិសាខាដែលបានសហការជាមួយមន្ត្រីគម្រោងកសាងភាពធន់សហគមន៍ ជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និនេសាទខេត្ត រដ្ឋបាលស្រុក អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានសហការរៀបចំពិធីបុណ្យរុក្ខទិវា ៩ កក្កដា ដ៍មានសារៈសំខាន់នេះ ដែលឆ្លុះបញ្ចាំងអោយឃើញពីការយកចិត្តទុកដាក់ ចំពោះការបន្ត ថែរក្សាធម្មជាតិ តាមរយៈការជំរុញ លើកកម្ពស់ និងបំផុសការយល់ដឹងក្នុងស្រទាប់សាធារណៈជន ក្នុងវិស័យព្រៃឈើ ជាពិសេសក្នុងចលនាបង្កើនគម្រោងបៃតង លើទឹកដីខេត្តត្បូងឃ្មុំ ៕