ខេត្តព្រះសីហនុ៖ នគរបាលស្រុកអោយដឹងថា នៅវេលាម៉ោងជិត៥ព្រឹកថ្ងៃទី២៧ ឧសភា ឆ្នាំ២០១៩នេះ នៅភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែ្រតលេខ ១៦១-១៦២ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត ០១គ្រឿង ម៉ាក LEXUS RX300 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AZ-0795 ដែលមានទិសដៅពីខេត្តព្រះសីហនុឆ្ពោះទៅរាជធានីភ្នំពេញ បើកបរដោយ ឈ្មោះ វង់ នាងសិន ភេទប្រុស អាយុ ៥២ឆ្នាំ មានទីលំនៅ ក្រុង/ខេត្តព្រះសីហនុ (ជនជាតិចិន) និងអ្នករួមដំណើរ ០១នាក់ ឈ្មោះ ប៊ុន ម៉ាប់ ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅ រាជនីភ្នំពេញ ។
លុះមកដល់ចំណុចខាងលើ បានរេចង្កូតមកខាងឆ្វេងដៃ ខណៈពេលនោះមានរថយន្ត ០១គ្រឿងម៉ាក FREIGHTERពណ៌ត្រួយចេក,ស ពាក់ផ្លាកលេខ 3C-7354 ដែលមានទិសដៅផ្ទុយគ្នាមកដល់ ក៏បានបុកគ្នាតែម្តង អ្នកបើកបរឈ្មោះ ឈុន បូរ៉ា ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិតែប៉ែ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ និង អ្នករួមដំណើរចំនួន ០១នាក់ ឈ្មោះ យិន នីតា ភេទស្រី អាយុ ២០ឆ្នាំ មានទីលំនៅភូមិ ពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី ។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្ដាលឲ្យមនុស្សស្លាប់ ចំនួន ០១នាក់ឈ្មោះ ឈុន ប៉រ៉ា អ្នកបើកបររថយន្ត ធំម៉ាកFREIGHTER ស្លាប់នៅកន្លែងកើតហេតុ ដោយសារពេលបុកធ្លាក់ចេញតាមទ្វាររថយន្តមកដី។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តនិតិវិធីដោះស្រាយបន្តតាមផ្លូវច្បាប់៕