ស្ពានអូរគគី ព្រំប្រទល់ខេត្តកំពង់ស្ពឺ និង ខេត្តព្រះសីហនុ កំពុង​ជួប​បញ្ហា​ការ​ធ្វើ​ចរាចរណ៍​ហើយ​ (មុននេះបន្តិច​)

83

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង១០:០០នាទីថ្ងៃទី ០៥ ខែ សីហា ឆ្នាំ២០១៩ ត្រង់ចំណុចស្ពានអូរគគី ព្រំប្រទល់ខេត្តកំពង់ស្ពឺ និង ខេត្តព្រះសីហនុ ចន្លោះគីឡូម៉ែត 106-107ស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានករណីទឹកហូរច្រោះបាក់ក្បាលស្ពានកើតឡើង បណ្តាលអោយបាក់ស្រុតក្បាលស្ពានខាងផ្នែកខាងជើង ធ្លាក់បង្កាន់ដៃស្ពានប្រវែង២ម៉ែតចុះទៅក្រោម និងសុីរូងដីចូលទៅទ្រូងផ្លូវប្រហែល១ម៉ែត សូម​បង​ប្អូនពិចារណា​ក្នុង​ការ​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ជាតិលេខ៤​ (ព្រះសីហនុ​-ភ្នំពេញ)។

បច្ចុប្បន្នកម្លាំង អហស្រុក សហការជាមួយPl សម្រួលចរាចរ ដោយអនុញ្ញាតអោយធ្វើចរាចរណ៍តែម្ខាង៕

 

Comments

comments