ខេត្តព្រះសីហនុ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងរថយន្តចតស្ងៀម នៅលើផ្លូវជាតិលេខ៤ បណ្តាលឲ្យស្លាប់បុរសម្នាក់ ជាអ្នកបើកបរម៉ូតូ នៅនឹងកន្លែងកើតហេតុ។
ហេតុការណ៍នេះកើតឡើងកាលពីយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ២២:១០នាទី នៅត្រង់ចំណុចលើចំណោតអូរត្រាវ ស្ថិតក្នុងភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ រវាងម៉ូតូ និងរថយន្ត ដែលមានទិសដៅស្របគ្នា។ លុះមកដល់កន្លែងកើតហេតុខាងលើ ម៉ូតូធំ ១គ្រឿងម៉ាក XR230 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HK-6543 បើកបរដោយឈ្មោះ ញ៉ុល សារឿន ហៅ ម៉ា ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកផ្នែកសង្គ្រោះអគ្គីភ័យ ព្រលានយន្តហោះអន្តរជាតិកងកេងខេត្តព្រះសីហនុ មានស្រុកកំណើតនៅ ភូមិចំបក់ ឃុំចេក ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។
បច្ចុប្បន្នស្នាក់នៅ ក្រុម៦ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ បើកបរក្នុងទិសដៅពី ក្រុងព្រះសីហនុ ទៅ ភ្នំពេញ បានបុកពីក្រោយរថយន្ត ០១គ្រឿងម៉ាក DAEWOO ពណ៌ខៀវ គ្មានស្លាកលេខ មានលេខកូត T6 05 ជាកម្មសិទ្ធរបស់ក្រុមហ៊ុនប្រមូលសំរាម KSWM ដែលចតស្ងៀមនៅលើផ្លូវជាតិ (ពុំមានអ្នកបើកបរ នៅលើរថយន្ត)។ ចំពោះវត្ថុតាង រថយន្ត និងម៉ូតូខាងលើ នគរចរាចរណ៍បានចាត់ចែងយកទៅរក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីស្រាវជ្រាវបន្ត៕