ក្រសួងសុខាភិបាលបង្ហាញទីតាំងចំនួន២៣កន្លែង ជាប់ពាក់ព័ន្ធឆ្លងចូលសហគមន៍ “ព្រឹត្តិការណ៍ ២០កុម្ភ:”

58

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បង្ហាញទីតាំងចំនួន២៣កន្លែង ជាប់ពាក់ព័ន្ធឆ្លងចូលសហគមន៍ “ព្រឹត្តិការណ៍ ២០កុម្ភ:” សូមអ្នកពាក់ព័ន្ធធ្លាប់ចូលទីតាំងទាំងនេះ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី២០ កុម្ភ: សូមទៅធ្វើតេស្ត និងរក្សាខ្លួនអោយនៅដាច់ដោយឡែក ក្រោមការតាមដានសុខភាពអោយបានទៀងទាត់ ។

ក្រសួងបញ្ជាក់ថា រហូតដល់ម៉ោង​ ០៧:៣០​ ព្រឹក​ ថ្ងៃទី ២២ កុម្ភ:​ ២០២១​ រកឃើញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៣៥នាក់​ (នាំចូលថ្មី​​ ៤នាក់ និងឆ្លងក្នុងសហគមន៌​ ៣១នាក់​ និង​មានជាសះស្បើយ​ ២នាក់​ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​ កើន​៥៦៨​នាក់​​​​​​​​​​​​​​ ចំនួនសំរាកពេទ្យកើន​ ៩៣នាក់​​​​ និងចំនួនជាសះស្បើយសរុប​កើន ៤៧៥នាក់​​​​​​​​​​​​​​​​​ និង ស្លាប់គ្មាន​ ។

ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបើមិនចាំបាច់​ ព្រោះប្រទេសយើងកំពុងរាតត្បាតក្នុងសហគមន៍​ និងប្រទេសជិតខាងយើង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡើយ​ ។

ក្រសួងអំពាវនាវ អោយបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។ ត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។

សូមបញ្ជាក់ថា​ ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។

បានធ្វើតេស្តចំនួន​៤៥៤,៦៣៤ ស្មើនឹង​ ២៧,០៦១ ក្នុង១លាន នាក់

ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115

 

Comments

comments