អភិបាលខេត្តកំពង់ស្ពឺចេញដីការដកហូតដីព្រៃឈើយកមកធ្វើជាសម្បត្តិរដ្ឋវិញចំនួន ២៦៦,៣១ហិកតា (០៩ទីតាំង) ក្នុងស្រុកឱរ៉ាល់

172

កំពង់ស្ពឺ៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ បានចេញដីការ ដកហូតដីព្រៃឈើយកមកធ្វើជាសម្បត្តិរដ្ឋវិញ ចំនួន២៦៦,៣១ហិកតា នៅទីតាំងផ្សេងៗគ្នា (០៩ទីតាំង) ក្នុងភូមិសាស្ត្រឃុំតាសាល និង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ។

ជាមួយគ្នានេះនៅលើបណ្តាញសង្គមហ្វេសប៊ុក លោក វ៉ី សំណាង បានបង្ហោះសារថា “បងប្អូនឈប់បាន ឈប់ទៅ!” នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញដីកាដកហូតដីព្រៃឈើយកមកធ្វើជាសម្បត្តិរដ្ឋវិញចំនួន២៦៦,៣១ហិកតា នៅទីតាំងផ្សេងៗគ្នា (០៩ទីតាំង) ក្នុងភូមិសាស្ត្រឃុំតាសាល និង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់។

ដោយសារដំណាក់កាលនេះជាដំណាក់កាលដ៏ស្រួចស្រាល់ជាមួយនឹងការឆ្លងរីករាលដាល នៃជំងឺ covid-19 សូមអំពាវនាវដល់ ពុក ម៉ែ មា មីង បងប្អូន មេត្តាកុំភ្លេចអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយត្រូវអនុវត្ត  បីការពារ បីកុំ ឲ្យបានខ្ជាប់ខ្ជួនជាដាច់ខាត។ សូមអរគុណ!

 

Comments

comments