លោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ហេង គីមជី ចាត់តំណាងចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភដល់ក្រុមការងារនិងសមត្ថកិច្ចចម្រុះ ប្រចាំការនៅគោលដៅបម្រាមគោចរ ក្នុងភូមិសាស្រ្តស្រុកព្រៃនប់

145

ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ និងលោកជំទាវ ហេង គីមជី បានចាត់តំណាងអោយលោក អ៉ឹង ហ៊ុយកៅ ចុះសួរសុខទុក្ខនិងនាំយកអំណោយឧបត្ថម្ភដល់ក្រុមការងារនិងសមត្ថកិច្ចចម្រុះ ប្រចាំការនៅគោលដៅបម្រាមគោចរ ក្នុងភូមិសាស្រ្តស្រុកព្រៃនប់ ចំនួន ០៧គោលដៅ ទប់ស្កាត់ឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅខេត្តព្រះសីហនុ ។ ជំនួយនេះត្រូវបានប្រគល់នៅគោលដៅផ្លូវជាតិលេខ៤ (ត្រង់ចំណុច រង្វង់មូល សម្តេចសង្ឃ ទេព វង្ស) ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ជំនួសមុខអោយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏ដូចជាអង្គភាពកងកម្លាំងមានសមត្ថកិច្ចទាំងអស់ បានថ្លែងអំណរគុណចំពោះ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ លោកជំទាវ ហេង គីមជី ដែលបានបន្តចូលរួមចែករំលែកម្ហូបអាហារ សម្ភារៈការពារជំងឺកូវីដ១៩ ជូនកងកម្លាំងប្រចាំការតាមគោលដៅ បម្រាមគោចរបន្ថែមទៀតនាពេលនេះ ឆ្លុះបញ្ចាំងពីសមានចិត្ត សាមគ្គីភាព រួមសុខទុក្ខ ក្នុងនាមខ្មែរតែមួយ ព្រមទាំងបានជំរុញទឹកចិត្តដល់ដល់បងប្អូន ក្រុមការងារនិងសម្ថកិច្ចចម្រុះប្រចាំនៅគោលដៅទាំងអស់ ខិតខំបំពេញការងារ និងភារកិច្ចរបស់ខ្លួនដោយមិនគិតការនឿយហត់ និងទទួលលទ្ធផលកាន់តែល្អប្រសើរបន្ថែមទៀត។

សូមបញ្ជាក់ថា អំណោយដែលលោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ហេង គីមជី ឧបត្ថម្ភជូនក្នុងមួយគោលដៅទទួលបាន៖ ១ ទឹកសុទ្ធ ៥០កេះ សរុប ៣៥០កេះ, ២ មីកំប៉ុង ០១កេះធំ សរុប ០៧កេះធំ, ៣ ម៉ាស់ ០៧ ប្រអប់ សរុប ០១កេះធំ ស្មើនឹង ៥០ប្រអប់, ៤ អាកុល ០១កាន សរុប ០៧កាន, ៥ បំពង់បាញ់អាល់កុល ០១ដប សរុប ០៧ដប ៕

 

Comments

comments