(ក្រុងបាងកក ): ថ្ងៃអង្គារ ទី១០ ខែ តុលា ឆ្នាំ ២០១៧ នេះ លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្ដីថៃបាន ប្រកាសថា ប្រទេសអាស៊ានមួយនេះនឹងរៀបចំការបោះឆ្នោតសកលឡើងវិញ ដើម្បីរើសមេដឹកនាំប្រទេស តាមរបៀបលិទ្ធប្រជាធិបតេយ្យ ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៨។ ប៉ុន្ដែសម្រាប់ការប្រកាសជាផ្លូវការ នៃពេលវេលាជាក់លាក់ ចំពោះការរៀបចំបោះឆ្នោតឡើងវិញនេះ លោកបានបញ្ជាក់ថា នឹងត្រូវធ្វើឡើងក្នុងខែមិថុនា ឆ្នាំ២០១៨។ នេះបើតាម ការផ្ដល់បទសម្ពាសន៍ដល់អ្នកសាព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំគណ:រដ្ឋមន្រ្ដី នៅវិមាន រដ្ឋាភិបាល ទីក្រុងបាងកកប្រទេសថៃ៕