រថយន្តធុនធំ និងរថយន្តវែងគ្រប់ប្រភេទ នឹងត្រូវហាមបត់ឆ្វេងនៅភ្លើងស្តុបស្ពានអាកាសផ្សារដីហុយ!

327

បេីយោងតាមមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានអោយដឹងថា គិតត្រឹមថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ការដ្ឋានស្ពានអាកាសស្តុបផ្សារដីហុយសម្រេចបានលទ្ឋផល ៧០%។ នៅខណៈនេះ ការដ្ឋានចាប់ផ្តើមដំណើរការភ្ជាប់តួស្ពានកណ្តាលនៅចំណុចទីតាំងភ្លើងស្តុប ដោយបាននិងកំពុងតម្លើងពុម្ពសរសរទម្រ និងពុម្ពកម្រាលស្ពានកំពស់ ៥ម ។

ដោយសារស្ថានភាពទីតាំងបត់តូចចង្អៀត និងចៀសវាងបង្ការប៉ះពាល់ដល់ពុម្ពសសរទម្រ ការធ្វើចរាចររថយន្តធុនធំនិងរថយន្តវែងគ្រប់ប្រភេទ មិនអនុញ្ញាតអោយបត់ឆ្វេងទាំង៤ទិសជាដាច់ខាត។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋបានជ្រាប និងចូលរួមសហការ។

Comments

comments