រាជធានីភ្នំពេញ៖ យោងតាមសេចក្ដីរាយការណ៍បឋមបានឲ្យដឹងថា មានហេតុការណ៍ការភ្ញាក់ផ្អើលមួយទាំងព្រលប់ មើលសពស្ត្រីម្នាក់ទើរនៅជាន់ទី៥ នៃអាគារមួយកំពុងសាងសង់ មានប្រហែល១០ជាន់ ដែលស្ថិតនៅផ្លូវ១៦៧ សង្កាត់ទួលទំពូង ខណ្ឌចំការមន។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង ប្រហែល៥ និង៣០នាទី ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧។
ប្រភពបានឲ្យដឹងទៀតថា សពជង់ជាប់ដែកនៅជាន់ទី៥ ព្យួរនៅក្រៅអាគារ មានស្លៀកតែសារុងមួយ គ្មានពាក់អាវ ហើយមានផ្ទៃពោះ ៦ខែផង។ ចំណែកមូលហេតុដែលធ្លាក់ ថាធ្លាក់មកពីជាន់ទីប៉ុន្មាននោះ គឺគេពុំទាន់អាចបញ្ជាក់បាននៅឡើយទេ។