នៅក្នុងសន្និសីទព័ត៌មានប្រចាំថ្ងៃរបស់ក្រសួងការបរទេសចិន កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ម្សិលមិញនេះ អ្នកព័ត៌មានបានសួរពីជំហររបស់រដ្ឋាភិបាលជុំវិញការរំលាយ គណបក្សសង្រ្គោះជាតិពីសំណាក់តុលាការកំពូលរបស់កម្ពុជា។ ឆ្លើយតបទៅនឹងសំណួរនេះលោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសចិន មិនបានថ្លែងបង្ហាញពីប្រតិកម្មរបស់ខ្លួននោះឡើយ តែចិនបានប្រកាសគាំទ្រជានិច្ច ចំពោះដំណើរការអភិវឌ្ឍរបស់កម្ពុជា ទៅតាមបន្ទាត់នយោបាយរបស់កម្ពុជា។
ប្រទេសចិន គឺជាប្រទេសមហាអំណាចពិភពលោក ដែលមិនបានសម្តែងប្រតិកម្មចំពោះការរំលាយគណបក្សសង្រ្គោះជាតិ ដោយអំណាចច្បាប់របស់កម្ពុជា ខណៈដែលប្រទេសសេរីមួយចំនួន បានបង្ហាញប្រតិកម្មខ្លាំងចំពោះការរំលាយគណបក្សប្រឆាំងមួយនេះ។