ក្រសួងបរិស្ថានៈការផ្ទេរអំណាចទៅកាន់ថ្នាក់ក្រោមជាតិនេះ គឺជាទំនើបកម្ម

200

នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧នេះ ក្រសួងបរិស្ថានបានបើកសិក្ខាសាលាស្តីពី ការកសាង និងអភិវឌ្ឍន៍សមត្ថភាពជំនាញបន្ថែម ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ លើមុខងាដែលក្រសួងបានប្រគល់ និងប្រិតិភូកម្មជូន។

19415741_203917656798873_1760220032_n

សិក្ខាសាលានេះ គឺធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម អ៊ុំ ម៉ារ៉ា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីមន្ត្រីមន្ទីរបរិស្ថាន អាជ្ញាធរក្រុងស្រុក ខណ្ឌ និងឃុំ-សង្កាត់ ថ្នាក់ក្រោមជាតិមកពីទូទាំងប្រទេស។ឯកឧត្តមសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអះអាងថា ការផ្ទេរអំណាចទៅកាន់ថ្នាក់ក្រោមជាតិនេះ គឺជាទំនើបកម្មដែលក្រសួងត្រូវតែធ្វើឡើងដើម្បីឱ្យកិច្ចការកំណែទម្រង់ទទួលបានជោគជ័យ។ឯកឧត្តមអ៊ុំ ម៉ារ៉ា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានកោតសរសើរដល់ក្រសួងបរិស្ថានដែលបានឈានមុខក្នុងការផ្ទេរអំណាចតួនាទី ភារៈកិច្ច និងថវិកាទៅថ្នាក់ក្រោមជាតិ៕ដោយ ដាវ៉ុន

19398954_203917820132190_67266207_n19398155_203917816798857_707345041_n

Comments

comments