បន្ទាលកន្ទុយក្រពើរត្រូវបានប្រជាជនកម្ពុជាដាំនៅតាមផ្ទះជាច្រើន មិនថាអ្នកនៅផ្ទះល្វែង ឬផ្ទះវីឡាឡើយ ដោយសារតែវាងាយស្រួលដាំមិនចាំបាច់មើលថែអ្វីច្រើនទេ ពិសេសបំផុតនោះគឺចាស់ៗពួកគាត់ចូលចិត្តដាំវាណាស់នោះក៏ ដោយសារតែវាមានប្រយោជន៍ជាច្រើនសម្រាប់សុខភាពរបស់មនុស្សយើង។ ជាក់ស្ដែងបន្ទាលកន្ទុយក្រពើរត្រូវបាន ក្រុមហ៊ុនផលិតភេសជ្ជះមួយចំនួនយកទៅផលិតជាភេសជ្ជះលក់ពេញទឹកពេញដី ដោយសារតែវាផ្ដល់ផលប្រយោជន៍ ច្រើន ហេតុនេះ Cambo Report សូមលើកយកចំនុចសំខាន់ៗទាំង 5 ធំៗរបស់បន្ទាលកន្ទុយក្រពើរមកបក ស្រាយប្រាប់ប្រិយមិត្តអោយបានដឹងទាំងអស់គ្នា។
1. ល្អបំផុតសម្រាប់ព្យាបាលស្បែក
នេះគឺជាចំនុចមួយធំជាងគេបំផុតរបស់បន្ទាលកន្ទុយក្រពើសម្រាប់សុខភាពស្បែករបស់យើងទាំងអស់គ្នាមិនថាក្មេង ចាស់ ប្រុស ស្រីឡើយ វាត្រូវបានក្រុមហ៊ុនផ្នែកសម្ភស្សជាច្រើនយកទៅផលិតជាផលិតផលថែរក្សាស្បែកសម្រាប់ការពារស្បែកនៅពេល ឆេះ រលាកភ្លើង សត្វល្អិតទិច និងជម្ងឺក្រហមស្បែកជាដើម ព្រោះបន្ទាលកន្ទុយក្រពើមានសារជាតិពិសេសធ្វើអោយស្បែកត្រជាក់មានសំនើមល្អ។ បើចង់អោយវាមានប្រសិទ្ធភាពកាន់តែខ្ពស់នោះគឺអាចកាត់មកពីដើមភ្លាមៗ ហើយហាន់ជាចំនិតស្ដើងៗបិទត្រង់ចំនុចរបួសនោះគឺកាន់តែពិសេស បើមានទូរទឹកកក ឬធុងទឹកកក អ្នកអាចដាក់អោយវាត្រជាក់គឺកាន់តែល្អថែមមួយកម្រិតទៀត។
2. ជួយបណ្ដេញជាតិពុលចេញពីប្រព័ន្ធរំលាយអាហារ
បន្ទាយកន្ទុយក្រពើរផ្ទុកទៅដោយជាតិរអិលទន់ៗដូចចាហួយអញ្ចឹងដែរ ដែលនៅពេលអ្នកទទួលទានវាមិនត្រឹមតែកាន់តែបន្ថយកម្ដៅក្នុងខ្លួនប្រាណនោះទេ វាថែមទាំងទៅស្រូបយកសារជាតិពុលដែលមាននៅក្នុងពោះវៀនធំរបស់អ្នកមកជាមួយផងដែរ ដូច្នេះវាអាចកាត់បន្ថយសារជាតិពុលចេញពីរាងកាយបានយ៉ាងល្អប្រសើរ ពិសេសសារជាតិពុលក្នុងប្រព័ន្ធរំលាយអាហាររបស់អ្នកតែម្ដង។
3. ធ្វើអោយប្រព័ន្ធភាពស៊ាំរបស់រាងកាយដំណើរការបានល្អ
រុក្ខជាតិមួយនេះក៏ផ្ទុកទៅដោយសារជាតិប្រឆាំងនឹងអុកស៊ីតកម្ម ដែលប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរីនៅក្នុងរាងកាយ។ ជាងនេះទៅទៀតវាក៏ជួយទៅដល់ការពន្លឿនកោសិកាឈាមសនៅក្នុងរាងកាយរបស់អ្នក ដែលធ្វើអោយស្នូលនៃប្រព័ន្ធភាពស៊ាំរបស់អ្នកកាន់តែខ្លាំងក្លាជាងមុន ដែលជួយទៅដល់រាងកាយរបស់អ្នកប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែង និងហានិភ័យនៃជំងឺផ្សេងៗបានយ៉ាងប្រសើរ ពិសេសគឺជម្ងឺឆ្លងតែម្ដង។
4. អារម្មណ៍ល្អ
បន្ទាលកន្ទុយក្រពើរជួយអោយរាងកាយរបស់អ្នកស៊ាំទៅនឹងបរិស្ថានជុំវិញខ្លួន ក៏ដូចជាប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងផ្សេងៗផងដែរ ដែលនៅពេលទទួលទានវា រាងកាយរបស់អ្នកនឹងងាយស្រួលក្នុងការប្រឈមមុខជាមួយនឹងបរិស្ថានជុំវិញខ្លួនបានយ៉ាងល្អ ធ្វើអោយអ្នកមានអារម្មណ៍ល្អ ដោយសារតែកម្ដៅក្នុងខ្លួនអ្នកមិនសូវជាក្ដៅខ្លាំងពេក។
5. សម្រកទម្ងន់
ចំនុចនេះមានការពាក់ព័ន្ធទៅនឹងចំនុចទី 2 ខាងលើ ដោយសារតែវាមានសមត្ថភាពធ្វើអោយប្រព័ន្ធរំលាយអាហាររបស់អ្នកដំណើការបានស្រួល មានន័យថាវាធ្វើអោយការបន្ទោរបង់របស់អ្នកទៀងទាត់ ថែមទាំងបណ្ដេញជាតិពុល បានយ៉ាងប្រសើរ ទើបធ្វើអោយអ្នកស្រកទម្ងន់បានមួយផ្នែកផងដែរ។ យ៉ាងណាមិញការប្រើប្រាស់បន្ទាលកន្ទូយ ក្រពើរត្រូវបានគេសិក្សា ហើយរកឃើញថាការប្រើប្រាស់ច្រើនពេកក៏អាច នឹងធ្វើអោយប៉ះពាល់ដល់សុខភាព របស់អ្នកផងដែរ ពិសេសគឺការទទួលទាន តែបើគ្រាន់តែការប្រើប្រាស់បិទស្បែកគឺគ្មានបញ្ហាច្រើននោះទេតែការ ទទួលទានញឹកញាប់អាចនឹងមានបញ្ហាខ្លះៗទៅវិញផងដែរ៕