(ភ្នំពេញ)៖ តារាចម្រៀងយ៉េៗអ្នកស្រី ស៊ិន ឧត្តមផល្លា ដែលមានសមត្ថភាពអាចចម្រៀងបានទាំង ខ្មែរ ចិន និងបរទេស ពេលនេះកំពុងគ្រងតំណែងជាតួអង្គ ម្តាយរបស់តួឯកប្រុស គឺលោក ណុប បាយ៉ារិទ្ធក្នុងរឿង«រាជនីភូមិគ្រិះ»ឲ្យហង្សមាស។
អ្នកនាង ស៊ិន ឧត្តមផល្លា បានបង្ហោះរូបភាពជាច្រើនសន្លឹក ដោយភ្ជាប់ជាមួយនឹងសារយ៉ាងវែងថា «ថ្ងៃនេះនាងខ្ញុំ ស៊ិន ឧត្ដមផល្លា សូមថ្លែងអំណរគុណដល់ប្អូនប្រុស កៅ សីហា ដែលជាអ្នកដឹកនាំរឿង ដ៏ល្បីល្បាញរបស់ផលិតកម្ម ហង្សមាស និងរស្មីហង្សមាស ដែលបានផ្តល់កិត្តិយសឲ្យនាងខ្ញុំ ចូលរួមសម្តែងនៅក្នុងរឿង«រាជនីភូមិគ្រឹះ»ដែលជារឿងភាគខ្នាតធំ ដោយក្នុងរឿងហ្នឹង នាងខ្ញុំបានសម្តែងជាតួអង្គ ម្តាយរបស់តួឯកប្រុស គឺលោក ណុប បាយ៉ារិទ្ធ»។
អ្នកនាង បន្តថា «ហើយនេះក៏ជាលើកដំបូងបង្អស់ និងទី ១ក្នុងឆាកជីវិត ដែលនាងខ្ញុំបានមកចួលរួមសម្តែងក្នុងរឿង «រាជនីភូមិគ្រឹះ» បន្ទាប់ពីនាងខ្ញុំប្រកាសចូលសិល្បៈវិញកាលពីដើមឆ្នាំ២០១៧។
អតីតតារារូបនេះបានថ្លែងថា សូមពុកម៉ែបងប្អូនទាំងអស់ កុំភ្លេចទស្សនានិងតាមដាន ដែលខ្សែភាពយន្តភាគខ្នាតធំនេះ និងត្រូវចាក់បញ្ចាំងនៅទូរទស្សន៍ ហង្សមាស និង រស្មីហង្សមាស នៅដើមឆ្នាំ ២០១៨នេះ»ខាងមុខនេះហើយ៕