(ភ្នំពេញ)៖ តារាចម្រៀងស្រីរបស់ហង្សមាស កញ្ញា ទេព បូព្រឹក្ស បានទទួលកាដូ ជាទូរស័ព្ទ១គ្រឿងដែលមាតម្លៃយ៉ាងហោចណាស់ក៏ជាង១២០០ដុល្លារអាមេរិកដែរ ពីតារាចម្រៀងរ៉េប ងួន ចាន់ដេវីត នៅប៉ុន្មានម៉ោងមុននេះ។
ជាក់ស្តែង ថ្ងៃនេះ នៅក្នុង ហ្វេសប៊ុក របស់កញ្ញាទេព បូព្រឹក្ស គេសង្កេតឃើញនាងបានបង្ហោះរូបភាពទូរស័ព្ទមួយគ្រឿងម៉ាកI phon x (មានតម្លៃជាង១២០០ដុល្លារអាមេរិក) ដែលតារារ៉េបរូបស្រស់សង្ហា ងួន ចាន់ដេវីត បានទិញទុកជាកាដូជូននាងនៅក្នុងថ្ងៃកំណើតផងដែរ។
ដោយនៅក្នុងនោះតារាពូកែរាំ នឹងចូលចិត្តស្លៀកពាក់សិចស៊ីទេព បូព្រឹក្ស នាងបានរៀបរាប់ភ្ជាប់ជាមួយនឹងសារមួយនោះថា៖ “ Thank sweetie Ngoun Chan Davith សំរាប់កាដូខួបកំណើតនេះចាស ដែលឲ្យមុនង៉ៃ(ថ្ងៃ) ខ្លាចដល់ង៉ៃ(ថ្ងៃ) ហួសស៊េរីមែន បានឲ្យលឿនម៉េស”។
គួរបញ្ជាក់ដែរថា ចាប់តាំងកញ្ញាទេព បូព្រឹក្ស នឹងតារាចម្រៀងរ៉េប ងួន ចាន់ដេវីត បានចាប់ដៃគ្នាជាដៃគូមក គេកត់សម្គាលើឃើញថា ពួកគេកាន់តែទទួលបានសន្ទុះគាំទ្រខ្លាំងរហូតដល់មានព័ត៌មានខ្លះសង្ស័យថា អ្នកទាំងពីរមានស្នេហាជាមួយគ្នាទៀតផង៕